ប្ដីកាប់សម្លាប់ប្រពន្ធ ព្រមទាំងក្មួយប្រុស ស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម
ប្ដីកាប់សម្លាប់ប្រពន្ធ ព្រមទាំងក្មួយប្រុស ស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម
កំពង់ធំ ៖ ប្ដីកាប់សម្លាប់ប្រពន្ធ និងក្មួយប្រុស បានប្រើពូថៅ កាប់បណ្ដាលអោយស្លាប់ទាំងពីរនាក់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង៥៦នាទីត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំនុចភូមិអំពុះ ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានឲ្យដឹងថា ករណី ប្ដីកាប់ប្រពន្ធ និងកាប់ក្មួយបណ្ដាលឲ្យស្លាប់ទាំងពីរនាក់នេះជនដៃដល់ជាប្ដី និងជាពូរបស់ក្មួយ ។
ជនដៃដល់មានឈ្មោះ តាប់ ឈី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ភូមិត្បូងក្រពេី ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វើសកម្មភាពដោយយកពូថៅពុះអូសកាប់ទៅលេី ប្រពន្ធ និងក្មួយបណ្តាលអោយស្លាប់ទាំង២នាក់នៅនិងកន្លែងកេីតហេតុ ។
សាកសពដែលត្រូវជាជនរងគ្រោះមានឈ្មោះ៖ទី១. សពឈ្មោះ ជា ឃីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ភូមិត្បូងក្រពេី ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវជា (ប្រពន្ធ) ។
ទី២- សពឈ្មោះ ផាត ប៉ាវ ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ នៅភូមិអំពុះ ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ (ត្រូវជាក្មួយ)។
វត្ថុតាងចាប់យកបាន ពូថៅ ដងឈើចំនួន០១ ។
ជនសង្ស័យដែលជាឃាតករ ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់។
មូលហេតុ ជនសង្ស័យដែលជាឃាតករ មានសតិមិនគ្រប់គ្រាប់ (មានជម្ងឺសរសៃប្រសាទ )៕






No comments