លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីបើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវី-១៩
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីបើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវី-១៩
ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីបើកយុទ្ធនាការផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវី-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។
ក្នុងឱកាសនោះដែរ លោក អភិបាលខណ្ឌបានផ្តាំផ្ញើរសូមពុកម៉ែ បងប្អូនទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ជែល ឬសាប៊ូ ពាក់ម៉ាស់ និងថែរក្សាសុខភាពឲ្យបានជាប្រចាំ ។
បន្ទាប់មកលោកអភិបាលខណ្ឌ បានអោយក្រុមការងារសង្កាត់ទាំង៧ ចុះផ្សព្វផ្សាយនៅតាមមូលដ្ឋានសង្កាត់រៀងៗខ្លួន អំពីការរីករាលដាលជម្ងឺកូវីដ-១៩ ដោយចាត់តាំងក្រុមការងារដោយមួយ សង្កាត់ តុតុ ២គ្រឿង មេក្រូ២ មនុស្ស ៤នាក់ និងមានបិទស្ទិកឃរ័ ផ្ទាំងរូបភាព រួមទាំងចាក់ផ្សាយតាមមេក្រូ ក្នុងគោលបំណងបញ្ជ្រាបអោយកាន់តែច្បាស់ ពីការការពារ ថែទាំ និងកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដែលមាន ៦ចំណុច ដូចខាងក្រោម៖
១-លាងដៃញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលជែល
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ
៣-ជៀសវាងប៉ះពាល់ ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
ជាចុងក្រោយ លោក អភិបាលខណ្ឌ សូមជូនពរពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសូមឲ្យបានចាកផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា៕









No comments