ម៉ាស៊ីនបូមទឹកខ្នាតយក្ស០២ គ្រឿង ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម យកទៅបូមទឹកពីប្រភពបឹងបេ ៦ ទៅស្តុបទុកក្នុងអាងបឹងកក់ សម្រាប់ស្រោចស្រពស្រែប្រាំរបស់ប្រជាកសិករប្រមាណជិត១.០០០ ហិកតា នៅឃុំកងតាណឹង
ម៉ាស៊ីនបូមទឹកខ្នាតយក្ស០២ គ្រឿង ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម យកទៅបូមទឹកពីប្រភពបឹងបេ ៦ ទៅស្តុបទុកក្នុងអាងបឹងកក់ សម្រាប់ស្រោចស្រពស្រែប្រាំរបស់ប្រជាកសិករប្រមាណជិត១.០០០ ហិកតា នៅឃុំកងតាណឹង
កំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានស្រុកកងមាស ចុះពិនិត្យទីតាំងបូមទឹកមួយកន្លែងដែលកំពុងធ្វើការបូមទឹកពីប្រភពតំបន់បេ ៦ ស្ថិតនៅក្នុងភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស ដើម្បីនាំយកប្រភពទឹកទៅស្តុកទុកនៅក្នុងអាងបឹងកក់ សម្រាប់ទុកស្រោចស្រពស្រែប្រាំងរបស់ប្រជាកសិករ ប្រមាណជិត១.០០០ ហិកតា ស្មើនឹង៨ ភូមិនៅក្នុងឃុំកងតាណឹង ស្រុកកងមាស។
ខណៈនោះ ឯកឧត្តម អភិបាលខេត្តក៏បានឧបត្ថម្ភនូវប្រេង ម៉ាស៊ូតចំនួន ៤.០០០ លីត្រ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការនេះ នឹងបានជម្រុញឲ្យមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់អនុវត្តនូវការងារខាងលើឲ្យទទួលបានជោគជ័យ។

























No comments