ឃោរឃៅ ! ឪពុកចុង ចិត្តតិរច្ឆាន យកកាំបិតបុ័ងតោ អារក សម្លាប់កូន អាយុ៣ឆ្នាំ នៅក្រុងសៀមរាប

ឃោរឃៅ ! ឪពុកចុង ចិត្តតិរច្ឆាន យកកាំបិតបុ័ងតោ អារក សម្លាប់កូន អាយុ៣ឆ្នាំ នៅក្រុងសៀមរាប
សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថាមានករណី អំពេីមនុស្សឃាត យកកាំបិតអារក កូន អាយុ៣ឆ្នាំ បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យ ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១:០០នាទីយប់ នៅក្នុងបន្ទប់ផ្ទះជួល ម្តុំខាងក្រោយសាលារៀន បន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
ជនដៃដល់ឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីត ភូមិជ្រៃធំ ឃំុជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិត បុ័ងតោ អារក កូនពីខាងក្រោយ បណ្តាលអោយស្លាប់ ក្រោយពេលបញ្ជូន ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្ស័យត្រូវជាឪពុកចុង)។
ជនរងគ្រោះឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ មម្តាយឈ្មោះ ឌឿ សុផា ភេទស្រីអាយុ ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះជួល កន្លែងកេីតហេតុ។
ជនសង្ស័យ ត្រូវកំលាំងប៉ុស្ដិ៍នគរបាល ឃាត់ខ្លួនបាន យកមកសាកសួរតែពុំទាន់ យកចំលេីយបានទេ ព្រោះឆ្លេីយ វង្វេងវង្វាន់ មិនដឹងខុសត្រូវ គឺបែកថ្នាំញៀន បានធ្វេីតេស គឺវិជ្ជមាន។
មូលហេតុ ពេលប្រពន្ឋកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមេីល ក៏ឃេីញ ប្តីកំពុងកាន់កាំបិត អារក កូន ដែលដេកផ្កាប់មុខនៅលេីគ្រែ ហេីយស្រែកអោយគេជួយ និង យកកូនទៅពេទ្យ ។ ចំណែកជនសង្ស័យជិះកង់គេចខ្លួន ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍ចាប់បានមកវិញ។
ការឃាត់ខ្លួនជនដៃដល់នេះ មានការចូលរួម សហការ ពីលោកមេភូមិ ប្រជាការពារ ភូមិចុងកៅស៊ូ នឹង ភូមិធ្លកអណ្ដូង ផងដែរ៕




No comments