ហាងកាហ្វេ បណ្ដោយផ្លូវជាតិលេខ២១ ស្រុកស្អាង កំពុងតែធ្វើព្យុះធ្វើភ្លៀង ពេញមូលដ្ឋានស្រុក ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មិនហ៊ានបង្ក្រាប ព្រោះគ្មានបញ្ជាពីថ្នាក់លើ

ហាងកាហ្វេ បណ្ដោយផ្លូវជាតិលេខ២១ ស្រុកស្អាង កំពុងតែធ្វើព្យុះធ្វើភ្លៀង ពេញមូលដ្ឋានស្រុក ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មិនហ៊ានបង្ក្រាប ព្រោះគ្មានបញ្ជាពីថ្នាក់លើ
ខេត្តកណ្ដាល ៖ ស្រុកស្អាង ផ្លូវជាតិលេខ២១ ទីតាំងហាងកាហ្វេ បានបង្កើតល្បែងស៊ីសង មាន់ជល់ហាយឡាយ កំពុងតែធ្វើព្យុះធ្វើភ្លៀង ពេញមូលដ្ឋានស្រុក ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្ក្រាបឡើយ ដោយយកលេសថាគ្មានបញ្ជាពីថ្នាក់លើ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ហាងកាហ្វេ ដែលមានផ្លាកយីហោ (វណ្ណា ថារី) ស្ថិតនៅឃុំព្រែកគយ, ហើយនិង (ហេង សំណាង) ស្ថិតនៅឃុំទឹកវិល និងទីតាំងហាងកាហ្វេជាច្រើនទៀតដែលនៅក្នុងភូមិ-ឃុំនេះ បានបើកដំណើរការ និងផ្ដល់ទីតាំងដល់អ្នកលេងល្បែង យូរយារ ណាស់មកហើយ ដោយមានភ្នាល់មួយគូរៗ រាប់សែនរៀល ហើយមានអ្នកខ្លះចាញ់រហូតដល់បោសក្ដិតខោ រកតែអង្ករច្រកឆ្នាំងគ្មានផង និងមកផ្ទះវិញឈ្លោះប្រកែកគ្នាជាមួយគ្រួសារ ដោយសារតែចាញ់ល្បែងអស់ ។ ចំណែកឯអាជ្ញាធរ និងសមត្ថកិច្ចមិនដែលខ្វល់ក្នុងការបង្ក្រាបឡើយ មានតែបណ្តែតបណ្ដោយឲ្យបើកលេងយ៉ាងអនាធិបតេយ្យ ទោះបីជាមានអ្នកសារព័ត៌មានផ្ដល់ព័ត៌មានជូនក៏ដោយ។
ប្រជាពលរដ្ឋជាច្រើនបានបង្ហាញនូវការព្រួយបារម្ភថា កាលណានៅតែមានល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ប្រាកដជាមានករណី លួច ឆក់ ប្លន់ សម្លាប់ អំពើហិង្សាក្នុងគ្រួសារ កើតឡើងជាបន្តបន្ទាប់ ជាក់ជាមិនខានឡើយ (ពោល) ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ទាល់តម្រិះ បើមិនលួច ក៏ឆក់ប្លន់ដែល។
ហើយប្រជាពលរដ្ឋជាច្រើនសូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគរបាលស្រុកស្អាង សូមលោកចេញបទបញ្ជាដល់មន្ត្រីក្រោមឪវាទរបស់ខ្លួន ចុះមកបង្ក្រាបលើម្ចាស់ទីតាំងទាំងអស់នោះផងទាន៕














No comments