លោកឧត្តមសេនីយ៍ស្នងការ ចែកជូនសម្ភារៈប្រេីប្រាស់សម្រាប់បង្ការ និងទប់ស្កាត់ជំងឺកូវិដ១៩ និងសម្ភារៈបម្រេីឲ្យការចុះអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម
លោកឧត្តមសេនីយ៍ស្នងការ ចែកជូនសម្ភារៈប្រេីប្រាស់សម្រាប់បង្ការ និងទប់ស្កាត់ជំងឺកូវិដ១៩ និងសម្ភារៈបម្រេីឲ្យការចុះអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម
កំពង់ចាម ៖ នាព្រឹកថ្ងៃពុធទី០២ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៏ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយ ណែនាំអំពីវិធានការ ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវិដ១៩ ដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ចំណុះឲ្យអធិការដ្ឋាន ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានចែកជូននូវសម្ភារៈប្រេីប្រាស់សម្រាប់បង្ការ និងទប់ស្កាត់ជំងឺកូវិដ១៩ និងសម្ភារៈបម្រេីឲ្យការចុះអនុវត្ដរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក មានដូចជា÷
-ឧបករណ៍វាស់កម្ដៅ ១៥គ្រឿង
-ម៉ាស់១កេសធំ ស្មេីនឹង២៥០០សន្លឹក
-អាល់កុល ១៨០លីត្រ
-បំពង់បាញ់អាល់កុល ១៧
-ជែលលាងដៃ ១០ដប
-ដំបងបញ្ជាចរាចរណ៍ ២០ដេីម
-ដំបងបញ្ជាចរាចរណ៍មានកញ្ចែរ ១០ដេីម
-អាវចំណាំងផ្លាត ៣០អាវ
-ស្រោមដៃចរាចរណ៍ ៣០គូរ
សរុបថវិកាចំណាយអស់ ៦,១២០,០០០រៀល ក្រោមការផ្ដួចផ្ដេីមពី លោកឧត្ដមសេនីយ៍ស្នងការ លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងទទួលដឹកនាំចុះពង្រឹងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងលោកអធិការនគរបាលស្រុកកំពង់សៀម ផងដែរ ។
បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វេីការណែនាំឲ្យមន្រ្តីនគរបាលទាំងអស់ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ត្រូវតែពាក់ម៉ាស់ លាងសម្អាតដៃជាមួយជែល ឬអាល់កុល ឲ្យបានញឹកញាប់ និងបន្ដផ្សព្វផ្សាយវិធានការការពារ បង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនូវឆ្លងជំងឺកូវីត១៩ ដល់ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕









No comments