ស្នងការនគរបាល ខេត្តកណ្តាល បង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ហាយឡាយ តាមបណ្ដាលហាងកាហ្វេ ស្ថិតក្នុងស្រុកស្អាង ចំនួន១១ កន្លែង

ស្នងការនគរបាល ខេត្តកណ្តាល បង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ហាយឡាយ តាមបណ្ដាលហាងកាហ្វេ ស្ថិតក្នុងស្រុកស្អាង ចំនួន១១ កន្លែង
ខេត្តកណ្ដាល ៖ ក្រោយពីទទួលបានព័ត៌មានថា នៅក្នុងមូលដ្ឋានស្រុកស្អាងខេត្តកណ្តាល មានករណីបើកលេងល្បែងស៊ីសង តាមអនឡាញ ប្រភេទមាន់ជល់ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវករណីនេះជាបន្ទាន់ បន្ទាប់មកលោកអធិការបានចាត់ផ្នែកនគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ ចុះស្រាវជ្រាវក្នុងមូលដ្ឋានរបស់ខ្លួន។
ជាលទ្ធផល៖ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ បានចុះស្រាវជ្រាវរកឃើញហាងកាហ្វេចំនួន ១១ទីតាំង ដែលលួចលាក់បង្កប់ល្បែងស៊ីសងមាន់ជល់តាម Video online រួមមាន៖
១.ឈ្មោះ យ៉ន វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។
២.ឈ្មោះ ស្រ៊ុន លាងត្រាយ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។
៣.ឈ្មោះ សែ លាងហុង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិស្វាយតានី ឃុំព្រែកគយ ។
៤.ឈ្មោះ សែន ចាន់ធឿន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ។
៥.ឈ្មោះ មាន ឡូញ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ។
៦.ឈ្មោះ គឹម ផុង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ។
៧.ឈ្មោះ ហេង គឹមសួ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ។
៨.ឈ្មោះ ខេន សុខ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ។
៩.ឈ្មោះ ប៊ូ សំអឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិផ្លូវបំបែក ឃុំទឹកវិល ។
១០.ឈ្មោះ អុីវ ពន្លក ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ។
១១.ឈ្មោះ សម្បត្តិ សុភ័ក្ត្រ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ។
ចំពោះម្ចាស់ទីតាំងទាំង១១ ខាងលើសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការបើកលេងល្បែងស៊ីសងមាន់ជល់ហាយឡាយតាមអនឡាន (Video Online) ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។
ហើយប្រជាពលរដ្ឋជាច្រើនសារទរ ចំពោះចំណាត់ការរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត៕











No comments