លោក អុី សុខឡេង មានប្រតិកម្ម ចំពោះលោកគ្រូបារមីឥសីសំរឹទ្ធ និងសូមស្នើក្រសួងធម្មការ និងសាសនា មានវិធានការលើបុគ្គលនេះផង

លោក អុី សុខឡេង មានប្រតិកម្ម ចំពោះលោកគ្រូបារមីឥសីសំរឹទ្ធ និងសូមស្នើក្រសួងធម្មការ និងសាសនា មានវិធានការលើបុគ្គលនេះផង
នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ លោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមានខ្លឹមសារថា «សូមស្នើក្រសួងធម្មការ និងសាសនា មានវិធានការលើបុគ្គលនេះផង» ថែមទាំងផ្ចាប់មកជាមួយនូវវីដេអូ លោកគ្រូបារមីឥសីសំរឹទ្ធ ឬ ភាគច្រើនត្រូវបានគឹហៅថាលោកគ្រូ DJ។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក អុី សុឡេង អភិបាលក្រុង ព្រះសីហនុ ធ្វើឲ្យមហាជនមានការចូលរួមគាំទ្រ និងជំរុញឲ្យក្រសួងធម្មការ និងសាសនា គួរតែប្រញាប់អន្តរាគមន៍ ចំពោះលោកគ្រូមួយរូបនេះ ដែលធ្លាប់តែអះអាងថាគឺជាបាលី៧ភាសា។
គួររំលឹកថាតាំងពីបែកធ្លាយវីដេអូ ការសូត្រមន្តអាគមន៍គាថាដូចចម្រៀងរ៉េប គឺធ្វើអោយសាធារណៈជនមានការរិះគន់ជាច្រើន និងស្នើរអោយក្រសួងពាក់ពន្ធ័ចាត់វិធានការ ប៉ុន្តែលោក វ៉ាត វុធ ឬហៅថាលោកគ្រូបារមីឥសីសំរឹទ្ធ នៅតែអះអាងថាគឺជាបាលី៧ភាសាចម្រុះគ្នា ដែលមានតាំងរាប់ពាន់ឆ្នាំមុន មិនមាននរណាអាចប្រែភាសាបាលីនេះបានទេ។
ចំណែកឯភាសាចិនដែលលោកគ្រូនិយាយចេញមកក៏គ្មាន នរណាចេះប្រែ និងស្ដាប់យល់ដែរ ព្រោះជាភាសាតាំងរាប់ពាន់ឆ្នាំមុនមកម្លេះ៕




No comments