កាន់តែសាហាវហើយ លោក មាស ប៊ុនធឿន (ហៅមែល) ដែលធ្លាប់មានប្រវត្តិ កាងបទល្មើសនេសាទ បានដកកាំភ្លើងគំរាមបាញ់ ប្រជានេសាទ បន្ទាប់ពីជំរិតយកលុយមិនបាន

កាន់តែសាហាវហើយ លោក មាស ប៊ុនធឿន (ហៅមែល) ដែលធ្លាប់មានប្រវត្តិ កាងបទល្មើសនេសាទ បានដកកាំភ្លើងគំរាមបាញ់ ប្រជានេសាទ បន្ទាប់ពីជំរិតយកលុយមិនបាន
ពោធិ៍សាត់៖ យោងតាមសារព័ត៌មានក្នុងស្រុកចុះផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ពាក់ព័ន្ធទៅនិងលោក មាស ប៊ុនធឿន (ហៅមែល) នាយផ្នែកប្រឆាំងបទល្មើសសេចកិច្ចខេត្តពោធិ៍សាត់ បានដកកាំភ្លើងខ្លី ហើយវាយប្រជានេសាទ ឲ្យរងរបួសដេកពេទ្យ និងគំរាមកំហែង បាញ់បំបែកក្បាល កូនប្រុសរបស់ជនរងគ្រោះទៀតផង។
ដំណើររឿងដែលបណ្ដាញសារព័ត៌មានទទួលបានបញ្ជាក់ថា លោក មាស ប៊ុនធឿន (ហៅមែល) តួនាទីនាយផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ រួមនឹងបក្សពួក បានចុះទៅ ជំរិតទារលុយចំនួន មួយលាន ទៅ ពីរលានរៀល (១០០០០០០៛-២០០០០០០៛) បើមិនដូចច្នោះទេ គេនិងកាត់យកឧបករណ៍នេសាទទាំងនេះ។
យោងតាមវីដេអូដែលបានបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក បកស្រាយដោយឈ្មោះ ខឹម សុខីម ដែលជាជនរងគ្រោះដេកពេទ្យបាននិយាយថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១វេលាម៉ោង០៣ រសៀល នៅចំណុចក្រោយអ្នកតាស្ដេចក្មេង ក្នុងខេត្តពោធិ៍សាត់ មានឈ្មោះ មាស ប៊ុនធឿន ហៅមែល និងបក្សពួក បានចុះទៅដល់ចំណុចកើតហេតុស្រាប់តែមានករណីហិង្សាកើតឡើង ក្រោយពីសម្រួលរឿងលុយកាក់មិនបាន។
គួររំលឹក៖ ថាកាលពីខែវិច្ឆិកា ចុងឆ្នាំ២០១៩ លោក មាស ប៊ុនធឿន (ហៅមែល) ធ្លាប់មានតួនាទីជានាយរងផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ និងធ្លាប់រងការចោទប្រកាន់ ម្ដងរួចមកហើយ ពាក់ព័ន្ធទៅនិងរឿងរត់ការ កាងបទល្មើស អោយឈ្មួញប្រើឧបកនេសាទខុសច្បាប់។
បន្ទាប់មកទៀតនៅខែវិច្ឆកា ចុងឆ្នាំ២០១៩ដដែរ លោកវរៈសេនីយ៏ទោ សៀន វិរៈ នាយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានធ្វើសេចក្ដីរាយការបកស្រាយបំភ្លឺជូនលោកស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយនៅក្នុងលិខិតបានសរសេរអះអាងថា លោក មាស ប៊ុនធឿន (ហៅមែល) មិនមែនជាមេក្លោងនៅពីក្រោយបទល្មើសនេសាទ នៅលើផ្ទៃទន្លេសាប ប្រមូលប្រាក់រាប់រយលានរៀល ពីឈ្មួញល្មើស ដូចគេបានចុះផ្សាយនោះទេ។
ទាក់ទិនទៅនិងករណីវាយជំរិតនេះសារព័ត៌មាន កងមាស មិនអាចសុំការបំភ្លឺ ពីលោក មាស ប៊ុនធឿន បានទេព្រោះគ្មានលេខទូរស័ព្ទ។
ហើយមហាជនជាច្រើនរងចាំមើលជោគវាសនារបស់លោក មាស ប៊ុនធឿន ដែលធ្លាប់មានប្រវត្តិ កាងបទល្មើស ថាតើលើកនេះ លោក មាស ប៊ុនធឿន អាចផុតពីសំណាញ់ច្បាប់បានដូចលើកមុនដែលឬទេ៕



No comments