ឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការ បង្ក្រាបបទល្មេីស

ឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ ស្តីពី ការកែសម្រួលក្រុមប្រតិបត្តិការ បង្ក្រាបបទល្មេីស
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាបបទល្មេីសពាក់ព័ន្ធការងារសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រសេន៍ និងល្បែងសុីសងខុសច្បាប់ក្នុងរាជធានីភ្នំពេញ
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោកប្រធាន
និងអនុប្រធាន ក្រុមការងារ ដេីម្បីទទួលមតិណែនាំល្អៗ
របស់ឯកឧត្តមស្នងការ អំពីរបៀបចំផែនការនៃការតាមដាន ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបទីតាំងប្រកបដោយប្រសិទ្ធភាព ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានធ្វេីការណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វេីការងារឲ្យបានច្បាស់លាស់។
ហាមមិនឲ្យអ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុត្តការងារ ឬកំពុងតែធ្វេីការតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មេីស បង្ក្រាបបទល្មេីស ក៏ដូចជាកំពុងធ្វេីការជំនាញ សំខាន់ផ្សេងៗទៀត ។
ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នោះសមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ កក៏ដូចជាច្បាប់សារព័ត៌មាន៕



No comments