អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួនមួយខ្នងនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ខេត្តកណ្តាល ៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៥:៣៥នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យ ភ្លាមនោះកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកខ្សាច់កណ្តាល សហការ ជាមួយនឹងកម្លាំងនគរបាលស្រុកមុខកំពូល កម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បានគ្រប់គ្រងអគ្គីភ័យបានមួយរយភាគរយ និងមិនអោយមានការឆេះរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឡើយ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សៀង ហុង ភេទប្រុស អាយុ ៦៥ឆ្នាំ (ប្តី) ប្រពន្ធឈ្មោះ ទ្រី កុសល ភេទស្រី អាយុ ៥៥ឆ្នាំ នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
សម្ភារៈខូចខាតរួមមាន៖
ផ្ទះមួយខ្នងធ្វើអំពីថ្មប្រក់ស័ង្កសី កម្ពស់០១ជាន់ ក្រាលក្ដាឈើ ទំហំ ៧ម×១៨ម សម្ភារៈក្នុងផ្ទះគ្មាន (ផ្ទះទុកចោលគ្មានមនុស្សនៅ)។
ការងារសហការរួមមាន៖
១-រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលចំនួន ០១គ្រឿង។
២-រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមុខកំពូលចំនួន ០១ គ្រឿង។
៣-រថយន្តពន្លត់អគ្គីភ័យរបស់ ខណ្ឌជ្រោយចង្វារ ចំនួន ០៤គ្រឿង។
សរុបប្រើប្រាស់ទឹកអស់ចំនួន០៦រថយន្ត ស្មើរនឹង២១គីប បានរលត់ដោយសុវត្ថិភាព មិនឆេះឆ្លងរាលដាលបន្តទៀត នៅវេលាម៉ោង១៦និង៣០នាទី។
ករណីដែលបណ្តាលឲ្យមានការឆាបឆេះសមត្ថកិច្ចបានសន្និដ្ឋានថាមកពីទុស្សេរខ្សែភ្លើង។ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត។





No comments