កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប ចាប់ខ្លួន បុរសម្នាក់ពីបទឃាតកម្មគិតទុកជាមុន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល

កិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប ចាប់ខ្លួន បុរសម្នាក់ពីបទឃាតកម្មគិតទុកជាមុន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល
ខេត្តកណ្តាល៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៣៩ ដកបចខ/១៩ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ របស់លោក ហួត ហ៊ាង ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តកណ្តាល និងមានការចង្អល់បង្ហាញយ៉ាងយកចិត្តទុក្ខដាក់របស់លោកវីរសេនីយ៍ឯក ឯក លន់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកអធិការរងទទួលផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:៥០នាទី នៅចំណុចភូមិពោធិរលំ ឃុំរកាកោងទី២ ស្រុកមុខកំពូល បានឃាត់ខ្លួនជនជាប់ចោទ ០១នាក់ ពីបទឃាតកម្មគិតទុកជាមុន។
ជនជាប់ចោទឈ្មោះ ស៉ិន តន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រព្រឹត្តនៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩៕



No comments