ឯកឧត្តម ដួង តារា មានការព្រួយបារម្ភចំពោះសុវត្ថិភាពរស់នៅរបស់គាត់ ព្រោះជា«លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ»

ឯកឧត្តម ដួង តារា មានការព្រួយបារម្ភចំពោះសុវត្ថិភាពរស់នៅរបស់គាត់ ព្រោះជា«លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ»
ភ្នំពេញ៖ យោងតាម«ហ្វេសប៊ុកផេក»ផ្លូវការរបស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់គាត់ ព្រោះជាលើកទីពីរហើយ ដែលចោរចូលមកលួច និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ និងគួរឲ្យសោកស្តាយចំពោះអ្វីដែលកើតឡើងចំពោះរូបគាត់។
ឯកឧត្តមបានបញ្ជាក់នៅលើ«ហ្វេសប៊ុកផេក»ជាផ្លូវការ ដោយមានខ្លឹមសារ«លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ»។ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។
«ខ្ញុំសារកាមេរ៉ាមេីយប់មិញរវាងម៉ោង ១:៣០យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ»។
ចំពោះផ្ទះរបស់ឯកឧត្តម ដួង តារា គឺ ស្ថិតនៅតាមស្តុបណូគា ផ្លូវ២០០៤ រួចបត់ឆ្វេងប្រហែល៥០០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺស្ថិតនៅក្រោមដែនសមត្ថកិច្ច របស់លោកវិរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ។
ពាក់ព័ន្ធករណីនេះលោកវិរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំពុងតែដុតដៃដុតជើង ឆែកមើលកាម៉េរ៉ាសុវត្ថិភាពដើម្បីកំណត់ស្វែងរកមុខសញ្ញា៕





No comments