លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយសង្ស័យពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់ ដែលនាំពលករទៅប្រទេសថៃដោយខុសច្បាប់...

លោក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ក្រោយសង្ស័យពាក់ព័ន្ធនឹងករណីដោះលែងមេខ្យល់ ដែលនាំពលករទៅប្រទេសថៃដោយខុសច្បាប់...
បាត់ដំបង ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បន្ទាប់ពីបែកធ្លាយព័ត៌មាន និងរូបភាពបង្ហាញថា លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងគ្រាដែរកំពុងតែមានការរីករាលដាលជំងឺកូវីដ១៩។
បើយោងតាមសេចក្តីសម្រេចរបស់ ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាក់ទៀតថា បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី៕


No comments