តើលិខិតបដិសេធ របស់លោក វរសេនីយ៍ទោ កាំង គឹមហុង អធិការរង ស្រុកជើងព្រៃ មួយច្បាប់នេះ អាចជួយឲ្យជោគវាសនា របស់លោក គេចផុតពីការចោទប្រកាន់បានដែរឬយ៉ាងណា...?

តើលិខិតបដិសេធ របស់លោក វរសេនីយ៍ទោ កាំង គឹមហុង អធិការរង ស្រុកជើងព្រៃ មួយច្បាប់នេះ អាចជួយឲ្យជោគវាសនា របស់លោក គេចផុតពីការចោទប្រកាន់បានដែរឬយ៉ាងណា...?
កំពង់ចាម៖ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចភូមិឈើទាល ឃុំតសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម បង្កដោយក្រុមអ្នកកាងល្បែងស៊ីសង ⟨មាន់ជល់ និងអាប៉ោង⟩ មួយក្រុម ប្រដាប់ដោយដំបង វាយកំទេច រថយន្តរបស់អ្នកសារព័ត៌មាន ដែលកំពុងតែចុះផ្តិតយករូបភាព ដើម្បីយកមកផ្សព្វផ្សាយតាមវិជ្ជាជីវៈ។
តាមប្រភពព័ត៌មានក្នុងស្រុក ដូចជាតាមប្រព័ន្ធ ទំនាក់ទំនង «Telegram WhatsApp» ជាច្រើនបាន ធ្វើការផ្សព្វផ្សាយ និងចោទប្រកាន់ទៅលោក វរសេនីយ៍ទោ កាំង គឹមហុង អធិការរង នៃអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននរគបាលខេត្តកំពង់ចាម ដែលទទួលផ្នែកព្រហ្មទណ្ឌ ដោយចោទប្រកាន់ថាលោក កាំង គឹមហុង ជាអ្នកនៅពីក្រោយការបើកល្បែងស៊ីសង មាន់ជល់ និងអាប៉ោង នៅក្នុងទីតាំងខាងលើនេះ និងជាអ្នកចេញមុខដោះស្រាយ បង់លុយ 500$ ដល់ជនរងគ្រោះ ដើម្បីបញ្ចប់រឿង ក្នុងករណីហិង្សានេះ។
ចំណែកលិខិតបដិសេធរបស់ លោកវរសេនីយ៍ទោ កាំង គឹមហុង នៅថ្ងៃទី០២ ខែមេសា កំពុងតែរង់ការរិះគន់ចំៗ ពីសំណាក់មហាជន និងអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ដោយក្នុងលិខិតបដិសេធនោះបានសរសេរផ្ទុយពីអង្គហេតុ មានន័យថា៖ ⟨ករណីហិង្សាបង្កដោយក្រុមអ្នកកាងល្បែងស៊ីសង បែរជាចេញមករឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ⟩។
ចំពោះការបំភ្លឺ របស់អ្នកសារព័ត៌មាន ដែលជាជនរង់គ្រោះ បានបំភ្លឺប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ ដូចការបំភ្លឺ និងការបដិសេធរបស់លោក វរសេនីយ៍ទោ កាំង គឹមហុង នោះទេ។ គឺជាក់ស្ដែងជារឿង ហិង្សាពិតប្រាកដ។
ចំពោះការបដិសេធ របស់លោកវរសេនីយ៍ទោ កាំង គឹមហុង បានធ្វើឲ្យអ្នកសារព័ត៌មាន មានការងើយឆ្លល់ និងដាក់ការសង្ស័យថា លោកវរសេនីយ៍ទោ កាំង គឹមហុង កំពុងតែ ព្យាយាមលាក់បាំង រឿងហិង្សា ដែលបង្កដោយក្រុមអ្នកកាងល្បែងស៊ីសង ក្នុងចេតនាបង្វែរអង្គហេតុទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបំភ័ន្តភ្នែកថ្នាក់ដឹកនាំ។
ដូច្នេះសូម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាពិនិត្យឡើងវិញនូវការបំភ្លឺ បដិសេធ របស់លោក វរសេនីយ៍ទោ កាំង គឹមហុង អធិការរង នៃអធិការដ្ឋាន នគរបាលស្រុកជើងព្រៃ នេះផងទាន៕
⟨⟨វីដេអូ សកម្មភាព⟩⟩






No comments