ឱកាសអភិវឌ្ឍសមត្ថភាពភាសាអង់គ្លេសនិងការដេញដោលមតិជាសាធារណៈ

ភ្នំពេញ៖ Cambodia Speech and Debate Association គ្រោងរៀបចំកម្មវិធីប្រកួតដេញដោលមតិជាភាសាអង់គ្លេស “CSDA Debate Open 2025” នៅថ្ងៃទី២៩ និងទី៣០ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមយុវជន មាស សុបញ្ញា តំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបន្តពង្រឹងចំណេះដឹងយុវជនទៅលើការដេញដោលមតិជាភាសាអង់គ្លេស ការគិតបែបស៊ីជម្រៅ និងសមត្ថភាពភាសាអង់គ្លេសផងដែរ។ បេក្ខជនម្នាក់ៗនឹងទទួលបានការហ្វឹកហាត់ជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់នៅមុនការប្រកួតមកដល់ និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន ពានរង្វាន់ មេដាយ លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ និងឱកាសទៅបន្តការប្រកួតទាំងក្នុងនិងក្រៅប្រទេស។
ដើម្បីចូលរួមប្រកួតបាន បេក្ខជនត្រូវចុះឈ្មោះតាមតំណរភ្ជាប់នេះ https://forms.gle/Y8buhFjxDxtQWjWg9 ឬតាមរយៈ QR កូដក្នុងខ័ត្តបណ្ណជូនភ្ជាប់ឲ្យបានមុនថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា “CSDA Debate Open 2025” គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ សម្រាប់វគ្គជម្រុះដំបូង និងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រ៕




No comments