គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អ្នកមានអំណាចលុយ និងឥទ្ធិពល នៅក្នុងអាណាចក្រខេត្តកែប កំពុងសាងសង់ភូមិគ្រឹះ រំលោភចូលធ្នេរសមុទ្រកែប បានយ៉ាងរលូន

    ខេត្តកែប៖ សំណង់ភូមិគ្រឹះដ៏ស្គឹមស្គៃនិងរឹងមាំ ដែលសង់រំលោភបំពានចូលទៅក្នុងធ្នេសមុទ្ររកែប ពីសំណាក់អ្នកមានលុយ និងឥទ្ធិពលអំណាចម្នាក់ នៅក្នុងទឹកដីនៃអាណាចក្រខេត្តកែប ដែលបណ្តាលឱ្យរិះគន់ពីបណ្ដាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិយ៉ាងខ្លាំង ពីសំណាក់ម្ចាស់ទីតាំងដែលចាក់ដីនិងសាងសង់ភូមិគ្រិះដ៏អស្ចារ្យនេះ។

    ទីតាំងដែលអ្នកមានអំណាចម្នាក់ ដែលចាក់ដីនិងសង់ភូមិគ្រឹះដ៏ធំស្គឹមស្គៃខាងលេីនេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប គឺនៅកំពង់ផែរោងក្តាម នៅខាងក្រោយផ្សារក្តាម។

    យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ម្ចាស់ទីតាំងខាងលើនេះគឺជាអ្នកមានឥទ្ធិពល និងអំណាចម្នាក់ស្ថិតក្នុងខេត្តកែបនេះ តែម្តង ហើយការលួចសាសង់នេះទៀតសោតគឺ ធ្វើឡើងរយៈពេលជាងមួយឆ្នាំកន្លងមកហេីយ គឺតាំងពីជំនាន់ លោក ខេង យ័ន្ត អតីតអភិបាលក្រុងកែបមកម្ល៉េះ។

    ប្រភពបបានបន្តឱ្យដឹងទៀតថា៖  បុគ្គលដែលជាម្ចាស់ទីតាំងសង់រំលោភបំពានចូលសុទ្រធ្នេរកែបនេះ គឺកំពុងតែផ្គេីនទៅនិងមន្ត្រីជំនាញ និង ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។  

    ប្រជាពលរដ្ឋបានឱ្យដឹងថា ប្រសិនបើគ្មានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ គឺច្បាស់ណាស់ថា! សំណង់ដ៏ស្កឹមស្កៃខាងលេីនេះ ច្បាស់ជាសាងសង់បន្តរហូតដល់ 100% និងពិបាកមានវិធានការនិងចាត់ការ ហេីយគឺជាវប្បធម៌នៃការសាងសង់សំណង់ដែលរំលោភបំពានចូលសមុទ្រធ្នេរកែប នេះ បន្តជាហូរហែពីសំណាក់អ្នកមានលុយ មានអំណាចបក្សពួកនិយម ដែលមានលុយច្រើនស្តុកស្តម្ភ ចាយលែងអស់ យកលុយមកបាចចោយក្នុងសមុទ្រ សំខាន់ដេីម្បីផលប្រយោជន៍ និងក្តីសុខខ្លួននិងក្រុមគ្រួសាររបស់ខ្លួនឯងតែប៉ុណ្ណោះ មិនខ្វល់ពីច្បាប់ទម្លាប់ និងបរិស្ថាន មជ្ឈដ្ឋានជាតិឡើយ។

    ហើយប្រជាពលរដ្ឋនិងមជ្ឈដ្ឋានទូទៅ បានចោទនិងលេីកជាសំណួរថា៖ នេះអ្នកមានលុយ មានឥទ្ធិពលនិងអំណាច ! ប្រសិនបើរាស្ត្រនិង ជាប្រជាពលរដ្ឋធម្មតាសាង់សង់ និងចាក់ដីចូលរំលោភចូលសមុទ្របែបនេះវិញ? បើមិនវាយកម្ទេចចោលទេ ក៏ត្រូវប្រឈមទៅនឹងការដាក់គុកច្រវាក់អនុវត្តទោសតាមច្បាប់ផងដែរ។

    ពាក់ព័ន្ធទៅនឹងសំណង់ដែលសង់រំលោភបំពានចូលទៅក្នុងសមុទ្រធ្នេរកែប នេះ មិនអាចសុំកិច្ចសម្ភាសពី លោក ណុប អុល ជាចៅសង្កាត់កែប បានទេនាដោយទូសព្ទខលមិនលេីកសោះ ដោយឡែកពត៌មានផ្ញេីរសារតាមប្រពន្ធ័តេឡេក្រាម លោក ណុប អុល ចូលមើលហើយ ប៉ុន្តែមិនតបវិញ។

    សារព័ត៌មានក៏មិនអាចសុំការសម្ភាសន៍ជាមួយ លោក ឃន វុទ្ធី អភិបាលក្រុងកែប ដែលទេីបនិងឡើងថ្មី បាននោះទេ !ដោយទូរស័ព្ទមិនត្រូវបានលើក ! ខណៈ លោក វិញ ថុល ប្រធានភូមិបាលក្រុងកែប បានតបអង្គភាពយេីងវិញថា៖ អត់មានច្បាប់អនុញ្ញាតនោះទេ ហើយលោកក៏បន្តទៀតថា មិនហ៊ានប្រាប់ទេ សូមអោយខាងអង្គភាពពត៌មានមកជួបលោកផ្ទាល់។

    លោក ពុទ្ធ សុទ្ធិម៉ានីន ប្រធានមន្ទីរសុរិយោដីនគររូបនីយកម្មនិងសំណង់ខេត្តកែប ខាងសារព័ត៌មានក៏មិនអាចសុំការបំភ្លឺ បានដែរ តាមរយះលេខទូរស័ព្ទ ប៉ុន្តែមិនត្រូវបានលើក ហើយសារព័ត៌មានយើងក៏បន្តផ្ញើរ ជាសំណួរតាមប្រព័ន្ធតេលេក្រាម ជូនទៅលោកប្រធានមន្ទីចូលមេីលហើយ ប៉ុន្តែមិនឆ្លើយតប អ្វីទាំងអស់។

    លោក ប៊ុន យោង អ្នកនាំពាក្យសាលាខេត្តកែប បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា៖ ចាំលោកទៅពិនិត្យមេីល ក្រោយពីខាងពត៍មានបញ្ជាក់ប្រាប់ទីតាំងនោះ ដោយ លោក ប៊ុន យោង បន្តទៀតថា៖ សុំអោយសារព័ត៌មានមកជួបលោកផ្ទាល់ផងដែរ។

    ករណីសាងសង់ភូមិគ្រឹះ រំលោភចូលធ្នេរសមុទ្រកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានឲ្យដឹងថា៖ សំណង់ទីតាំងខាងលេីនេះគឺលួចសាងសង់ទេ ហើយមិនត្រូវបានចេញប្លង់កម្មសិទ្ធិអោយនោះទេ ហើយអាជ្ញាធរក៏បានស្រង់ស្ថិតិហើយដែលមានរហូតដល់រាប់រយពាន់គ្រួសារ ឯណោះ។ ហើយម៉្យាងវិញទៀត ពួកគាត់រស់នៅទីនេះ ១០ទៅ២០ឆ្នាំមកហេីយនៅតាមតំបន់ធ្នេរនេះ។

    បណ្ដាមជ្ឈដ្ឋានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប រួមទាំងសង្គមស៊ីវិលផងដែរ សូមសំណូមពរដល់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ មកធ្វេីអធិការកិច្ចផងទាន ! កុំអោយវប្បធម៍ពីសំណាក់អ្នកមានលុយមានអំណាចបក្សពួកនិយម មកធ្វើល្មើសច្បាប់ដែលផ្ទុយពីប្រជាពលរដ្ឋធម្មតាវិញ បេីវាយកំទេចចោលហេីយជាប់គុកទៀតនោះ ហើយសូមកុំអោយវប្បធម៌នៃការសាងសង់លុបសមុទ្រនេះ ជាទម្លាប់សម្រាប់អ្នកមានលុយ មានបុណ្យសក្ដិ និង បក្សពួកនិយមដទៃទៀតផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ