គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិជំងឺកូវិត១៩

    នៅពេលជំងឺកូវិតផ្ទុះឡើងនៅឆ្នាំ២០១៩ ទំនាក់ទំនងដឹកជញ្ជូនពិភពលោកត្រូវបានកាត់ផ្តាច់។ ប្រទេសមួយចំនួនធំបានប្រកាសបិទទ្វារ បានធ្វើអោយសេដ្ឋកិច្ចសកលលោកបានធ្លាក់ចុះ។ជាមួយគ្នានេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏បានទទួលការរងគ្រោះយ៉ាងដំណំជាពិសេសវិស័យទេសចរណ៍និងការនាំចេញសម្លៀកបំពាក់។ សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់មានកំណើនក្នុងរង្វង់៧ភាគរយ ជាង២ទសវត្សរ៍មកហើយ បានធ្លាក់មកនៅក្រោមសូន្យនៅឆ្នាំ២០២០។ ពោលគឺសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនោះស្ថិតក្នុងកម្រិតអវិជ្ជមាន៣,១ភាគរយ។

    ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រោយរងការប៉ះពាល់ពីវិបត្តិកូវីត១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការ៣ចំណុច រួមមាន ទី១. ការបន្តអនុវត្តគោលនយោបាយចម្រុះ រវាងរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច។ ទី២. ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងពង្រីកសក្តានុពល ដើម្បីពង្រឹងការប្រកួតប្រជែងលើទីផ្សារ និងដោះស្រាយបញ្ហារាំងស្ទះនៅក្នុងការធ្វើពិពធកម្មសេដ្ឋកិច្ច។ និងទី៣. ការបង្កើនកំណើនវិនិយោគក្នុងស្រុកបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

    បន្ទាប់មករដ្ឋាភិបាលបានដាក់ចេញ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ។ ហើយបន្ទាប់ទៀតរដ្ឋាភិបាលបានជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥»។ ជាលទ្ធផលបានធ្វើអោយស្ថានភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ដោយនៅឆ្នាំ២០២១មានកម្រិត៣ភាគរយ ឆ្នាំ២០២២បានកើនឡើងដល់៥,១ភាគរយ ឆ្នាំ២០២៣កើនឡើងដល់៥,៦ភាគរយ ហើយឆ្នាំ២០២៤កន្លងទៅថ្មីៗ នេះ បានកើនឡើងដល់៦ភាគរយ។ កំណើនសេដ្ឋកិច្ចនេះ បានធ្វើអោយផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងពី១៦០០ដុល្លារអាមេរិកកាលពីឆ្នាំ២០២០ឡើងដល់ពី១៩១៧ដុល្លារអាមេរិកកាលពីឆ្នាំ២០២៣ ហើយឆ្នាំ២០២៤កន្លងនេះ បានកើនឡើងដល់ ២០៧១ដុល្លារអាមេរិក។

    យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃនិងព្យាករកំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថានឹងទទួលបាន ក្នុងរង្វង់៦,៣ភាគរយ។

    ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤ ដុល្លារ ដែលជាការកើនឡើងជាង ៤០ ភាគរយ ធៀបនឹងតួលេខ ដែលបានព្យាករនៅឆ្នាំ ២០២៤ ។

    ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ បានធ្វើឡើង យោង ទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ឋឌីជីថល និងបៃតង ជាមួយ នឹងការ ចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១» ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចកម្ពុជា៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ