គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីកាប់ប្រជាពលរដ្ឋយកម៉ូតូ០១គ្រឿង នៅក្រុងប៉ោយប៉ែត

    ក្រុងប៉ោយប៉ែត៖ ជនសង្ស័យ០២នាក់ ត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ពួកគេជាប់ពាក់ព័ន្ធករណីធ្វើសកម្មភាព កាប់ប្រជាពលរដ្ឋរងគ្រោះម្នាក់ យកម៉ូតូ០១គ្រឿង នៅក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃច័ន្ទកន្លងទៅ។

    ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់ផែនជំនាញព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានចាត់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន៖

    ១. ឈ្មោះ វៀច វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

    ២. ឈ្មោះ ហេង ប៊ុនលាប ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    មុននគរបាលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីយប់ថ្ងៃចន្ទ័ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០១.៥៥នាទីយប់កន្លងទៅ ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពកាប់យកម៉ូតូ ពីជនរងគ្រោះម្នាក់ នៅចំណុចមុខការ៉ាស់សាំង ក្បែរក្លឹបស្តាឡៃ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបាននាំគ្នាជិះរត់គេចខ្លួន លុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ទើបនគរបាលឃាត់ខ្លួនពួកគេបាន។

    នៅចំពោះមុខនរបាលសួរនាំ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានកាប់ប្រជាពរដ្ឋយកម៉ូតូនៅចំនុចមុខការ៉ាស់សាំង ក្បែរក្លឹបស្តាឡៃ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។

    យោងចម្លើយសារភាព នគរបាលយើងរកឃើញថា ជនសង្ស័យទាំង០២នាក់ខាងលើ ក្រៅពីកាប់យកម៉ូតូពលរដ្ឋនៅចំនុចខាងលើ ពួកគេក៏ធ្លាប់ធ្វើសកម្មភាពកាប់អ្នកដឹកបាយយកម៉ូតូនៅមុខហាង សុធារ៉ា ប្តូរប្រាក់ កន្លងទៅផងដែរ។បច្ចប្បន្នក្រោយសួនាំ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ