រន្ធត់ណាស់! មន្ត្រីប៉េអឹម បា.ញ់.ប្រពន្ធ រួមទាំង ឪពុកក្មេក និងម្តាយក្មេក ស្លា.ប់.យ៉ាងអាណោចអាធ័ម

ខេត្តត្បូងឃ្មុំ៖ បុរសដែលជា មន្ត្រីប៉េអឹម ម្នាក់ បានយកកាំភ្លើងបា.ញ់. ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរង់របួសធ្ងន់ធ្ងរ និងកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកឯឪពុកក្មេក និងម្តាយក្មេក បានស្លា.ប់.យ៉ាងអាណោចអាធ័មតែម្តង។
ហេតុការណ៍ដ៏សែនរន្ធត់មួយនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ចំណុចនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
យ៉ាងណាខាងសារព័ត៌មាននៅមិនទាន់ដឹងនោះទេ អំពីមូលហេតុ ដែលនាំឱ្យបុរសជាប្តី ដែលជាមន្ត្រីប៉េអឹម ដាច់ចិត្តលើកកាំភ្លើងបា.ញ់.សម្លា.ប់. ប្រពន្ធ រួមទាំងឪពុកម្តាយក្មេក ដ៏សាហាវយ៉ង់ខ្នង។
នេះគ្រាន់តែជាព័ត៌មានបឋម ដែលសារព័ត៌មានយើងទើបតែទទួលបាននៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នេះ ចំពោះព័ត៌មានលម្អិតខាងសារព័ត៌មានយើងនិងធ្វើការផ្សព្វផ្សាយនៅលេខបន្ទាប់៕





No comments