នៅតែបន្តមាន ជាដដែលៗ ករណីយកចំណីផ្លូវ សាធារណៈ ជួលទៅឱ្យអាជីករលក់ដូរយ៉ាងអាណាធិបតេយ្យ ក្នុងខណ្ឌទួលគោក

តាមសេចក្តីរាយការណ៍ចំណីផ្លូវចាប់ពីស្តុបកោសដូងទៅក្បាលមាន់ចែ តាមរបម៉ុងឌីយ៉ាល់ ក្នុងបរិវេណផ្សារនាគមាសខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានបុគ្គលជាសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទួលគោក ម្នាក់ ជួលទៅឱ្យអាជីវករលក់ដូរ យ៉ាងអាណាធិបតេយ្យ។
ប្រភពព័ត៌មានបាន បញ្ជាក់ឱ្យដឹងថា៖ តាមបណ្តោយផ្លូវរបងម៉ុងឌីយ៉ាល់បើកឱ្យលក់នៅពេលយប់ ដោយមានបុគ្គលម្នាក់បានយកផ្លូវសាធារណៈ វាស់ម៉ែត្រ ជួលទៅឱ្យអ្នកលក់ដូរតាមផ្លូវ ដោយក្នុង ១ម៉ែត្រ ១០ម៉ឺនរៀល ដល់ ៣០ម៉ឺនរៀល ក្នុងមួយខែ។
កន្លងមករដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះអប់រំណែនាំដល់បងប្អូនអាជីវករកុំឱ្យលក់ដូរលើផ្លូវ និងចំណីផ្លូវសាធារណៈ ពីព្រោះឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សាធារណៈ។
ប្រជាពលរដ្ឋស្នើសុំទៅកាន់អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ជា ពិសី និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមលោកមេត្តាជួយអន្តរាគមន៍ករណីយកផ្លូវសាធារណៈយកទៅឱ្យអាជីវករលក់ដូរលើផ្លូវនេះផង ពីព្រោះ អសណ្តាប់ធ្នាប់ខ្លាំងណាស់៕








No comments