គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីបង្ករការសប្បាយរីករាយ ជូនភ្ញៀវទេសចរណ៍

    កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងការបង្កើតកម្មវិធី ដើម្បីបង្ករការសប្បាយរីករាយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានច្រើនកុះករ ដូចឆ្នាំកន្លងទៅ ។

    អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងក្នុងអង្គប្រជុំនោះថា កាលពី ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ សម្រាប់ខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្ត ជាង ៥លាន ដងនាក់ ជាពិសេសនៅថ្ងៃចូលឆ្នាំចុងក្រោយ គឺមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី កម្សាន្តសប្បាយនៅខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។

    ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ជាបទពិសោធន៍ ក្នុងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនាឆ្នាំកន្លងទៅ គឺអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំថែរក្សាសុខ សុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ ពោលគឺទាំងការសម្រួលចរាចរមិនឲ្យកកស្ទះ និងមិនមានជម្លោះប៉ះទង្គិចគ្នា ជាពិសេស ការកំសាន្តដោយលាបម្សៅ ចាក់ទឹក ក្តី គឺពួកគាត់លេងដោយចេះឲ្យតម្លៃគ្នាទៅវិញទៅមក ដោយមានការយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយភាពថ្លៃថ្នូរ និងសប្បាយរីករាយទាំងអស់គ្នា ។

    ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីរក្សា ការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យបានច្រើនកុះករបន្តទៀត ក្នុងខេត្តកំពង់ចាម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តត្រូវរៀបចំនូវព្រឹត្តិការណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យបានច្រើន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ