មិនរួចខ្លួនទេ!មន្រ្តីយោធិននៃកងរាជអាវុធហត្ថ ដែលប្រើអំពើហិង្សាលើព្រះសង្ឃនៅវត្តសំបួរមាស

ក្រោយពីមានករណីប្រើអំពើហិង្សាលើព្រះសង្ឃនៅវត្តសំបួរមាស ដែលប្រព្រឹត្តដោយមន្រ្តីយោធិននៃកងរាជអាវុធហត្ថ កាលពីពេលថ្មីៗកន្លងទៅនោះ ពេលនេះលោកឧត្តមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសារបញ្ជាក់និងកំពុងចំណាត់ការផ្លូវច្បាប់ទៅលើមន្រ្តីយោធិនដែលជាជនបង្ក។
លោកឧត្តមសេនីយត្រី អេង ហ៊ី បានបញ្ជាក់ដូចខាងក្រោម៖
១- យោធិនរូបនោះ ឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
២- កងរាជអាវុធហត្ថយើងខ្ញុំ សោកស្តាយ និងសូមទោសជាសាធារណចំពោះទង្វើរបស់យោធិនរូបនេះ។
៣- លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនេះ។
៤-កងរាជអាវុធហត្ថ រងចាំទទួលយកនូវព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងករណីនេះពីគ្រប់មជ្ឈដ្ឋាន។
សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាប។ សូមគោរពអរគុណ។
%20Facebook.png)





No comments