គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យមន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវប្រញាប់ដកខ្លួន បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយឱ្យគ្រប់ភាគីពិសេសអភិបាលស្រុកត្រូវចូលរួមផ្សព្វផ្សាយ ក៏ដូចជាទប់ស្កាត់បញ្ហាគ្រឿងញៀនដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយបញ្ហាគ្រឿងញៀន និងក៏ដូចជាកុំឱ្យកើតមាននៅតាមមូលដ្ឋាន។ជាមួយនឹងវិធានការទប់ស្កាត់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានប្រាប់ដល់មន្រ្តីពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលពាក់ព័ន្ធក្នុងរឿងនេះត្រូវប្រញាប់ដកខ្លួនបើពុំនោះទេនឹងប្រឈមផ្លូវច្បាប់ហើយ។

    ថ្លែងជុំវិញបញ្ហានេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាបានលើកឡើងដែរថាអភិបាលស្រុកនៅពេលចុះមូលដ្ឋានឬមានកម្មវិធីណាមួយ ត្រូវមានការផ្សព្វផ្សាយគ្រឿងញៀន ហើយយ៉ាងហោចណាស់ត្រូវឆ្លៀតពេល១០នាទីដែរដើម្បីអប់រំដល់ពលរដ្ឋមូលដ្ឋានឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។ក្រៅពីនេះក្រសួងមហាផ្ទៃនឹងមានផែនការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមន៍ អង្គការពាក់ព័ន្ធ ក៏ដូចជា ស.ស.យ.ក ដើម្បីចូលរួមអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់គ្រឿងញៀននេះផងដែរ ពីព្រោះថាសុទ្ធតែអាចមានឥទ្ធិពល និងកម្លាំងខ្លាំងក្លាក្នុងការចូលរួមក្នុងរឿងនេះ។

    ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះថាចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

    ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងដោយលើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ហេតុនេះត្រូវប្រញាប់ ដកខ្លួនចេញជាបន្ទាន់ និងព្រមជាមួយគ្នាមន្រ្តីអនុវត្តច្បាប់ត្រូវខិតខំពង្រឹងការងារដើម្បីបង្រ្កាបបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

    បើយោងតាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការនៃគ្រឿងញៀនសកល ជាពិសេសពីតំបន់ត្រីកោណមាស៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ