គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ដូណាល់ ត្រាំ ថាអាចនឹងជជែកជាមួយ ពូទីន ក្នុងសប្ដាហ៍នេះ

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជជែកជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែន បានយល់ព្រមទទួលយកសំណើបទឈប់បាញ់មួយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

    លោក ត្រាំ ក៏បានលើកឡើងផងដែរថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែននឹងត្រូវបានអញ្ជើញឱ្យត្រឡប់មកកាន់សេតវិមានសាជាថ្មី បើទោះជាមេដឹកនាំទាំង២ធ្លាប់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅក៏ដោយ។

    នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើរូបលោកនឹងជជែកជាមួយលោក ពូទីន ក្នុងសប្ដាហ៍នេះឬ? លោក ត្រាំ បានឆ្លើយថា "ពិតណាស់ខ្ញុំគិតដូច្នេះ"។

    ដោយឡែក នៅពេលត្រូវបានសាកសួរថាតើលោក ហ្សេលេនស្គី នឹងត្រឡប់មកកាន់សេតវិមានជាថ្មីវិញឬ? ប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយថា ប្រាកដណាស់ លោក ហ្សេលេនស្គី នឹងត្រូវបានអញ្ជើញ ហើយនៅពេលត្រូវបានសួរពីលទ្ធភាពនៃបទឈប់បាញ់ទាំងស្រុងមួយនៅអ៊ុយក្រែន លោក ត្រាំ បានគូសបញ្ជាក់ថា "ពិតណាស់ ខ្ញុំសង្ឃឹមថាវានឹងសម្រេចបាននៅពេលខាងមុខនេះ ហើយខ្ញុំពិតជាចង់ឃើញ"។

    គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើងក្រោយពីក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បានជួបពិភាក្សាគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលសហរដ្ឋអាមេរិកបានយល់ព្រមចាប់ផ្ដើម ការផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឡើងវិញជាមួយអ៊ុយក្រែន ខណៈអ៊ុយក្រែនបាននិយាយថានឹងយល់ព្រមទទួលយកសំណើបទឈប់បាញ់ដែលមានរយៈពេល ៣០ថ្ងៃ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ