គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងព័ត៌មានបំពេញការងារលើមុខព្រួញរក្សាសណ្ដាប់ធ្នាប់និងក្រមសីលធម៌វិជ្ជាជីវៈវិស័យសារព័ត៌មាននៅកម្ពុជា

    កន្លងមកនេះក្រសួងព័ត៌មានបានចេញលិខិតជាលាយលក្ខណ៍អក្សរនិងដោយមាត់ផ្ទាល់តាមរយៈលិខិតរដ្ឋបាលនិងបណ្តាញសង្គម ក្នុងគោលដៅតម្រង់ទិសក្នុងកិច្ចប្រឹងប្រែងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនិងធានាបានក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។

    ដូចជាកាលពីថ្ងៃទី២៨កុម្ភ:ថ្មីៗនេះ ក្រសួងព័ត៌មានបានចេញលិខិតមួយដោយបានធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួន។

    ក្រសួងព័ត៌មានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានព្រមានដោយមាត់ទទេរចំពោះអង្គភាពសារព័ត៌មានដែលនៅតែបន្តសម្ភាសន៍អ្នកមានសតិមិនគ្រប់គ្រាន់ថាអាចប្រឈមនឹងការដកអាជ្ញាប័ណ្ណ។ ហើយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានចេញលិខិតមួយជម្រាបជូន ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ កាសែត ទស្សនាវដ្តី គ្រប់ប្រភេទដោយហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដែលប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងមានចរិតលើកទឹកចិត្តហួសហេតុពេក។

    បន្ទាប់មកកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានណែនាំក្រើនរំលឹកដល់អ្នកសារព័ត៌មានអនឡាញ ជាពិសេសអ្នកបង្កើតមាតិកាបណ្តាញសង្គម (MMO) កុំឱ្យដើរប្រាសចាសពីគន្លងនៃក្រមសីលធម៌វិជ្ជាជីវៈ ក្រមសីលធម៌ ការរស់នៅក្នុងសង្គម តួយ៉ាងផ្សព្វផ្សាយប្រភេទព័ត៌មានឃាតកម្មភ្ជាប់ជាមួយរូបភាពដ៏សាហាវឃោរឃៅដែលប៉ះពាល់ដល់ឯកជនភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារជនរងគ្រោះ។

    យោងតាមលិខិតក្រសួងព័ត៌មានចេញថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងមិនលើកទឹកចិត្ត អោយមានការផលិតមាតិកាបែបលេងសើចនោះទេ ពីព្រោះបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ ជាការបំពានច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។

    ក្រសួងព័ត៌មាននៅក្នុងលិខិតនោះបានបញ្ជាក់ថា ក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។

    ទន្ទឹមនេះ ក្រសួងបានអំពាវនាវ ដល់បងប្អូនសាធារណជនមិនត្រូវចែករំលែកបន្តនូវខ្លឹមសារ ដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងមាតិកាបែបបំពុលសង្គមទាំងអស់គ្នា។

    ឆ្លៀតឱកាសនេះដែរ ក្រសួងព័ត៌មានក៏បានលើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាម បណ្តាញទំនាក់ទំនងសង្គមភាគច្រើនដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្តល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន ។

    សូមរំលឹកថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានដាក់អោយប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានក្នុងគោលបំណងដើម្បីរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។

    ក្រោយពេលបង្កើតបានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះហើយ ក្រសួងព័ត៌មានបានបោះពុម្ពចំនួន ២៥ ០០០ ច្បាប់ សម្រាប់ចែកជូនឥតគិតថ្លៃកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីយកធ្វើជាមូលដ្ឋានដើម្បីលើកកម្ពស់តម្លៃវិជ្ជាជីវៈ ព្រមទាំងពង្រឹងគុណភាពការងារប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវដោយអនុលោមតាមសិទ្ធិនិងករណីកិច្ចក្នុងក្របខណ្ឌច្បាប់ជាធរមាន ដើម្បីធានាជំនឿទុកចិត្តរបស់សង្គមមកលើសារព័ត៌មាននៅកម្ពុជា៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ