គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងល្បែងស៊ីសង «មាន់ជល់ និងអាប៉ោង» បានបើកដំណើរការ យ៉ាងរំភើយនៅខណ្ឌពេាធិសែនជ័យ

    ខណ្ឌពោធិ៍សែនជ័យ៖ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ និងអាប៉ោង» បានបើកដំណើរការបានយ៉ាងរំភើយ។ នេះបើយោងតាមប្រភព ច្បាស់ការណ៍ ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

    ប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើ បានបើកដំណើរការជារៀងរាល់ថ្ងៃ និងមានទីតាំងចល័តចំនួន៣កន្លែង ត្រង់ចំណុចខាងក្រោយបុរីឡុងនី សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ត្រង់តារាងបាល់ទះ ក្នុងខណ្ឌពោធិ៍សែនជ័យ ថែមទាំងទីតាំងនោះមាន ក្រុមអាម៉ីអាថោង អាចក់អាចែម នាំគ្នាយាមល្បាតជុំវិញបរិវេណច្រកល្ហក ផ្លូវចេញចូរ ដើម្បីការពារ កុំឱ្យមានស្គាបរមាស់ ដល់អ្នកចូលទៅលេងល្បែងភ្នាល់។

    មហាជនលើកឡើងថាដើមចមនៃការកើតមានអំពើលួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយក្នុងសង្គមជាតិខ្មែរ គឺផ្តើមចេញពីការលេងល្បែងភ្នាល់ចាញ់ប្រាក់ ប្រមុខរដ្ឋាភិបាលកម្ពុជា ចេញបញ្ជាឱ្យបង្ក្រាប ឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែការលួចលាក់លេងល្បែងភ្នាល់ដោយគ្មានខ្លាចរអារសមត្ថកិច្ចនៅតែបន្តមានជាហែលហូរក្នុងខណ្ឌពោធិ៍សែនជ័យ។

    ប្រជាពលរដ្ឋជាច្រើនសូមសំណមពរស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ច ក្នុងខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ​ និងលោក ម៉ន វុទ្ធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់ចែងកម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ