ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ បន្តស្រាវជ្រាវ និងចងក្រងស្នាដៃថ្មីៗ ទាក់ទងនឹងវប្បធម៌ អរិយធម៌ខ្មែរ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោក គី សុខលីម សហស្ថាបនិក និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងជូនសៀវភៅ "លើសពីអង្គរ" ជូនឯកឧត្តមរដ្ឋមន្ត្រីផងដែរ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បង្ហាញការគាំទ្រ និងកោតសរសើរចំពោះលោក គី សុខលីម និងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ ដែលបានចងក្រងសៀវភៅ «លើសពីអង្គរ» ដ៏មានសារៈសំខាន់នេះ។
សៀវភៅ «លើសពីអង្គរ» ជាស្នាដៃថ្មីមួយទៀតដែលបានបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ និងទំនៀមទម្លាប់រស់រវើករបស់ពលរដ្ឋ និងតំបន់អង្គរ និងបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈសាច់រឿងដែលពាក់ព័ន្ធនឹងតំបន់អង្គរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមការងារ បន្តស្រាវជ្រាវ និងចងក្រងស្នាដៃថ្មីៗបន្ថែមទៀតទាក់ទងនឹងវប្បធម៌ អរិយធម៌ខ្មែរ ជាពិសេសការចងក្រងពីបេតិកភណ្ឌរស់របស់មនុស្សជាតិក្នុងតំបន់អង្គរសម្រាប់សាធារណជនបានយល់ដឹង។
ដើម្បីបង្ហាញការគាំទ្រ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជាវសៀវភៅ «លើសពីអង្គរ» ចំនួន ១០០ច្បាប់ ដើម្បីចែកជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ផងដែរ។




No comments