គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សន្តិសុខខណ្ឌមានជ័យ និងប្រជាការពារ ជាង៧០នាក់ ទទួលបានអង្ករនិងភេសជ្ជៈពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ

    រាជធានីភ្នំពេញ៖ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ បានជួបសំណេះសំណាល និងផ្តល់អង្ករ ភេសជ្ជៈជូនដល់កម្លាំងប្រជាការពារ និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់នៃរដ្ឋបាលខណ្ឌមានជ័យចំនួន៧៥នាក់។

    ក្នុងឱកាសនោះដែរ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានលើកឡើង ពីសកម្មភាពការងារ របស់ កម្លាំងសន្តិសុខនិងបងប្អូនប្រជាការពារ របស់សាលាខណ្ឌ ដែលខិតខំប្រឹងប្រែង ចុះរៀបចំសណ្តាប់ តាមដងផ្លូវ ជាពិសេសបានចូលរួមសំអាតអនាម័យ ក្នុងមូលដ្ឋានខណ្ឌមានជ័យ គួរឲ្យកោតសសើរខ្លាំងណាស់។ មិនត្រឹមតែចុះធ្វើអនាម័យ និងរៀបចំសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ គឺបងប្អូនតែងតែចូលរួមចុះល្បាត ការពារសន្តិសុខ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទៀតផង។

    អភិបាលខណ្ឌមានជ័យ លោក សេង គន្ធ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាការពារ និងសន្តិសុខសណ្តាប់ធ្នាប់ទាំងអស់ សូមប្រុងប្រយត្ន័ចំពោះការនិយាយស្តី ក្នុងពេលបំពេញការងារ ទៅលើអ្នកដំណើរ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវមានសុភាពរៀបសារ ប៉ុន្តែត្រូវម៉ឺងម៉ាត់ ចំពោះអ្នកដែលប្រព្រឹត្តខុសច្បាប់។

    ទន្ទឹមនិងនេះ អភិបាលខណ្ឌមានជ័យលោក សេង គន្ធ ក៏បានសំដែងការអរគុណ ដល់បងប្អូនប្រជាការពារ និងកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ដែលបាមខិតខំបំពេញភារះកិច្ចមិនថា យប់ឬថ្ងៃ និងទទួលបានជោគជ័យ ថែមទាំងមានការពេញចិត្ត ពីប្រជាពលរដ្ឋទៀតផង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ