សេចក្ដីបំភ្លឺព័ត៌មាន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធការបង្ហោះវីដេអូ និងរូបភាពចាស់ ធ្វើការផ្សព្វផ្សាយឡើងវិញ

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ មានអាខោន facebook មួយឈ្មោះថា (អ្នកសើបអង្កេត) បានយកវីដេអូ និងរូបភាពចាស់ ធ្វើការផ្សព្វផ្សាយឡើងវិញ ដោយមានខ្លឹមសារដូចនេះថា ក្រុងប៉ោយប៉ែតទៀតហើយពួកនេះវាលេងខ្លាចគុកហើយ!។
ដូចនេះអធិការក្រុងប៉ោយប៉ែតសូមជម្រាបថាមែនជាករណីថ្មីទេជាករណីចាស់និងបង្រ្កាបបាននិងបញ្ជូនសំណុំរឿងទៅកាន់តុលាការរួចជាស្រេចហេីយផងដែរ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបំភ្លឺព័ត៌មាន ឲ្យបានជ្រាបថា មានគណនី facebook មួយ ដែលមានឈ្មោះ (អ្នកសើបអង្កេត )បានយកវីដេអូនិងរូបភាពចាស់ យកមកផ្សព្វផ្សាយ ឡើងវិញ ធ្វើឱ្យប៉ះពាល់ដល់កម្លាំងនគរបាល និង សមត្ថកិច្ចអាជ្ញាធរ ក្រុងប៉ោយប៉ែត។
ករណីខាងលើនេះកម្លាំងនគរបាលបានបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅតុលាការរួចហើយ សូមសារធារណៈជន និងអ្នកលេងតាមបណ្តាញសង្គម Facebook សូមកុំមានការភាន់ច្រឡំ ព្រោះថាករណីខាងលើនេះ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនល្មើសទាំងនោះ! កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីយូរហើយ។
សូមបញ្ជាក់៖ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ជំនាញព្រហ្មទណ្ឌចុះធ្វើការបង្ក្រាប ក្រុមក្មេងទំនើង និងឃាត់ខ្លួន បានចំនួន ៤នាក់ និងនាំខ្លួនជនល្មើសមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ដើម្បីសាកសួរ រួចហើយ ជនល្មើសបានសារភាព ថាខ្លួនបានធ្វើសកម្មភាព ពិតប្រាកដមែន កម្លាំងជំនាញនគរបាលយុត្តិធម៌ បានកសាងសំណុំរឿង បញ្ជូនជនល្មើសចំនួន ០៤ នាក់ ទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់រួចហើយ។
ក្រុមក្មេងទំនើងខាងលើបាន ធ្វើសកម្មភាព នៅចំណុចហាងកាហ្វេយីហោ ធីតាលក់ម្ហូបកម្ម៉ង់ ស្ថិតក្នុងមណ្ឌល៩ ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់ម្ចាស់គណនី facebook មានឈ្មោះ( អ្នកសើបអង្កេត )ដែលបានយកវីដេអូ និងរូបភាពចាស់ មក ផ្សព្វផ្សាយ ឡើងវិញ ត្រូវតែកែតម្រូវ ឬមួយផ្សព្វផ្សាយព័ត៌មានណា ដើម្បីកុំឲ្យ បងប្អូនសាធារណជន និងបងប្អូន ប្រើប្រាស់តាមបណ្ដាញសង្គមយល់ច្រឡំ បើមិនដូច្នេះទេនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់ការតាម នីតិវិធី ច្បាប់ហើយ៕





No comments