គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
Wednesday, July 9.

Header Ads

k+news+sponsor
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញការសោកស្តាយ និងថ្កោលទោសការវាយឆ្មក់ពីកងទ័ពឈ្លានពាន

    PicsArt_09-02-09.05.37
    PicsArt_08-31-02.06.53
    Untitled-1

    fn-2025-05-20-23-20-21-0

    សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ឧសភានេះបានបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំង និងចូលរួមព្រួយទុក្ខជាមួយគ្រួសាររបស់ព្រិន្ធបាលឯក សួន រោន ដែលបានស្លាប់ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ សម្តេចបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយបញ្ជាក់ថាព្រំដែនគួរតែជាតំបន់សន្តិភាព មិត្តភាព និងសហប្រតិបត្តិការអភិវឌ្ឍ មិនមែនជាទីកន្លែងនៃការប្រើអំពើហិង្សានោះទេ។

    សម្តេចបានបញ្ជាក់ថា សកម្មភាពនេះមានសភាពប្រហាក់ប្រហែលនឹងការឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារ ក្នុងឆ្នាំ ២០០៨ ដល់ ២០១១ ដែលជាព្រឹត្តិការណ៍ធ្ងន់ធ្ងរក្នុងតំបន់។ សម្តេចបានលើកឡើងថា សម្តេចគាំទ្រដល់សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារជាតិនៅក្នុងករណីមានការឈ្លានពានបន្ត។

    ក្នុងអន្តរកាលនេះ សម្តេចតេជោ សង្ឃឹមថាកិច្ចចរចាដែលនឹងធ្វើឡើងរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ នឹងអាចនាំឲ្យមានលទ្ធផលល្អ និងបន្ធូរភាពតានតឹងតាមបណ្តោយព្រំដែនក៏ដូចជាមិនមានឧបសគ្គដល់កិច្ចសហការផ្សេងទៀតដែលជាប្រយោជន៍រួមរបស់ប្រទេសទាំងពីរឡើយ។

    សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិឲ្យកុំបង្កើនជម្លោះនេះទៅជាបញ្ហាស្អប់ខ្ពើមជាតិសាសន៍ ហើយសូមជឿជាក់លើសមត្ថភាពដោះស្រាយតាមផ្លូវយុទ្ធសាស្រ្តរួម រួមមាន ផ្លូវយោធា ការទូត និងផ្លូវច្បាប់ ដូចដែលបានអនុវត្តក្នុងអតីតកាល។

    «យើងស្អប់សង្រ្គាម ប៉ុន្តែបើមានការឈ្លានពានយើងត្រូវត្រៀមខ្លួនធ្វើសង្រ្គាម ដើម្បីការពារជាតិ»៕

    photo_2025-05-29_13-17-43
    photo_2025-05-29_13-17-36

    Post Top Ad

    Post Bottom Ad

    Kangmeas
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ