គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង!

    ផ្សាយចេញពីរាជធានីភ្នំពេញ

    ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា ជាប្រទេសតូច មានចំនួនប្រជាជនតិច ប៉ុន្តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង។

    តាមឯកឧត្តម ប៉ែន បូណា ភាពតានតឹងជុំវិញបញ្ហាព្រំដែនជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត៖

    ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនថារស់នៅក្នុងឬក្រៅប្រទេសសុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិនិងទឹកដីហើយប្តូរផ្តាច់ការពារមិនឱ្យបាត់បង់ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នានៅពេលប្រទេសជាតិប្រឈមនឹងគ្រោះថ្នាក់ដោយការរំលោភបំពានណាមួយក្រោមស្មារតី«សាមគ្គីជាកម្លាំង»ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាពដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។

    ទី២៖ រាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងការផ្តោះប្តូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឱ្យថៃគំរាមបានឡើយ។ នៅលើ នយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។

    ទី៣៖ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឱ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្តល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។

    ទី៤៖ ភាពឯករាជម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនិងធ្លាប់តែកំសត់មួយនេះឱ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

    សរុបមកវិញ កម្ពុជាជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបញ្ញវន្តថៃជាច្រើនទទួលស្គាល់ តែអ្នកនយោបាយនិងមេទ័ពថៃមួយចំនួនបានមើលរំលង៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ