គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពលរដ្ឋគ្រប់និន្នាការនយោបាយ រួមទាំងយុវជនយ៉ាងច្រើនកុះករចូលរួមក្នុងការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ

    ពលរដ្ឋគ្រប់និន្នាការនយោបាយ រួមទាំងយុវជនយ៉ាងច្រើនកុះករ ព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានមកជួបជុំគ្នានៅខាងមុខមហាស្រពកោះពេជ្រ និងបានធ្វើដំណើរថ្មើរជើង “Solidarity March” ឆ្ពោះទៅកាន់វិមានឯករាជ្យ ដើម្បីជាការបង្ហាញពីសាមគ្គីភាពជាធ្លុងមួយក្នុងការគាំទ្រយ៉ាងប្តូរផ្តាច់ចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលកំពុងតែអង់អាចក្លាហានក្នុងការការពារបូរណភាពទឹក នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយបំបាក់គ្រប់ពេលវេលានូវរាល់ការប៉ុនប៉ងរំលោភបំពានមកលើដែនអធិបតេយ្យ នៃកម្ពុជាពីសំណាក់ប្រទេសជិតខាង ដែលតែងតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសេចក្តីសុខរបស់ប្រជាជាតិកម្ពុជា។

    បើតាមសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជាអ្នកផ្តួចផ្តើមគំនិតក្នុងការរៀបចំការធ្វើដំណើរថ្មើរជើង “Solidarity March” បានចាត់ទុកកម្មវិធីមួយនេះថាជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងខឿនការពារជាតិប្រជាជន តាមរយៈការបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជាលើស្មារតីបង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ។ ការរៀបចំកម្មវិធីនេះក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដីសូម្បីតែមួយមីលីម៉ែត្រដែរ។ ក្រៅពីនេះកម្មវិធីការធ្វើដំណើរថ្មើរជើង “Solidarity March” នេះក៏ចង់បង្ហាញផងដែរពីការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតីត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ដោយស្មារតី សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្រម្នាក់ៗ គឺជាកម្លាំងចិត្ត និងជាថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។

    ដោយកម្មវិធីនៃការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ គឺស្របពេលជាមួយនឹងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨៩ ឈាងចូល៩០ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានថ្លែងថា សម្តេចព្រះវររាជមាតាជាតិខ្មែរគឺជាតួអង្គ ប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា ព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមបំផុតក្នុងការដង្ហែតាមព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលជាសម្តេចតានៃយើងក្នុងព្រះ រាជបូជនីយកិច្ចយ៉ាងអង់អាចក្លាហានក្នុងការដណ្តើមឯករាជ្យជាតិពេញលេញជូនប្រជាជាតិកម្ពុជាកាល ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា ក្រោយពីការទាមទារឯករាជ្យបានដោយជោគជ័យសម្តេចយាយ បានតាមដង្ហែសម្តេចតាក្នុងព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុតក្នុងកិច្ចការពារបូរណភាពទឹកដី តាមរយៈដំណើរការបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងអាឡេ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ដើម្បីទាមទារមកវិញនូវអធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ និងទាមទារឱ្យព្រះរាជាណាចក្រថៃដក កងកម្លាំងប្រដាប់អាវុធចេញពីប្រាសាទព្រះវិហាររហូតទទួលបានជោគជ័យ តាមរយៈសាលក្រមរបស់ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលបានបង្ហាញពីភាពត្រឹមត្រូវផ្អែកលើច្បាប់ថា «ប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា»។

    គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបីដោយទាហានថៃបានបាញ់ប្រហារមុនមកលើទាហានខ្មែរ ដែលបណ្តាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរបានពលីជីវិត ហើយបន្ទាប់ពីហេតុការណ៍នេះដ៏គួរឱ្យសោកស្តាយនេះកើតឡើងភាគីថៃបែរជាចោទប្រកាន់កម្ពុជាថាជាអ្នកផ្ទុះអាវុធមុន។ តាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃជាបន្តបន្ទាប់បានជំរុញឱ្យទំនាក់ទំនងកម្ពុជា-ថៃ និងស្ថានភាពតាមបន្ទាត់ព្រំដែនបានវិវត្តន៍កាន់តែតានតឹងឡើងៗ។ វិធានការ និងសកម្មភាពរបស់ថៃជាបន្តបន្ទាប់បានបំពាន និងគំរាមកំហែងមក លើកម្ពុជា ក្នុងនោះមានដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនដោយឯកតោភាគី ការគំរាមក្នុងការកាត់ផ្តាច់អ៊ីនធឺណិត និងឈប់ផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាជាដើម។

    ចំពោះសភាពការណ៍នេះ ទោះកម្ពុជាជាអ្នកស្រឡាញ់សន្តិភាព មិនចង់ឱ្យមានការរីករាលដាលស្ថានភាពតានតឹងចេញពីវិស័យយោធាទៅលើវិស័យផ្សេងៗទៀតក៏ដោយ តែតាមរយៈវិធានការដោយបំពាន និងការគំរាមកំហែងពីភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបណ្តាវិធានការនានាលើការដ្ឋានយោធា ការទូត និងច្បាប់ ក៏ដូចជាវិធានការរដ្ឋបាល ការបិទច្រកដូង នៃព្រំដែនកម្ពុជា-ថៃ ការឈប់ទិញអ៊ីនធឺណិតពីប្រទេសថៃ និងការឈប់បញ្ចាំងភាពយន្តថៃ ព្រមទាំងវិធានការត្រៀមនានា ដើម្បីការពារប្រយោជន៍ និងកិត្តិយសប្រជាជាតិខ្មែរ។ វិធានការទាំងនេះ គឺធ្វើឡើងដើម្បីការពារនូវភាពយុត្តិធម៌ សេចក្តីត្រឹមត្រូវ សុចរិតភាព ប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ