គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បង្ហាញក្ដីបារម្ភអំពីកង្វះតម្លាភាពនៃការផ្ដល់កូតាអនុញ្ញាតឱ្យនាំត្រីចូលដែលធ្វើឱ្យត្រីឡើងថ្លៃនៅក្នុងទីផ្សារ

    ដើម្បីការពារ និងជួយលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេស។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចថា ត្រីដែលនឹងត្រូវបានអនុញ្ញាតឱ្យនាំចូលមកកម្ពុជា គឺជាប្រភេទត្រីដែលមិនមានការចិញ្ចឹម ឬមិនអាចផលិតនៅក្នុងស្រុកបាន ឬការផលិតនៅក្នុងស្រុកមិនអាចបំពេញតម្រូវការទីផ្សារជាក់ស្ដែងបាន រីឯអ្នកនាំចូលទៀតសោតត្រូវតែទិញត្រីផលិតក្នុងស្រុកឱ្យអស់ជាមុនសិន មុននឹងស្នើសុំការអនុញ្ញាតនាំចូលបន្ថែម ហើយការនាំចូលក៏ត្រូវអនុលោមទៅតាមបរិមាណដែលក្រសួងអនុញ្ញាត ប៉ុន្តែជាក់ស្តែងក្រសួងកសិកម្មហាក់មិនមានយន្តការតម្លាភាពដែលបញ្ជាក់អំពីលទ្ធភាព នៃការចិញ្ចឹមធនធានត្រីនៅក្នុងស្រុកនោះឡើយ។

    សេចក្ដីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជនកាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយ សម្រាប់អ្នកប្រកបមុខរបរវារីវប្បកម្មនៅកម្ពុជា។

    យោងតាមក្រសួងកសិកម្មឱ្យដឹងថា ផលវារីវប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ទទួលបានប្រមាណ៣សែន២ម៉ឺនតោន ហើយកាលពីឆ្នាំ២០២០ កម្ពុជា ធ្លាប់នាំត្រីចូលចំនួនប្រមាណ ១ម៉ឺន ៧ពាន់ ៤០០តោន។

    ទោះជាយ៉ាងណា សមាជិកសមាគអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបង្ហាញក្ដីបារម្ភចំពោះសេចក្ដីសម្រេចរបស់ក្រសួង ក្នុងការរឹតបន្តឹងលើការនាំត្រីចូលពីក្រៅប្រទេសនេះ ដោយសមាគមបានលើកឡើងពីក្ដីកង្វល់ជុំវិញកង្វះតម្លាភាព នៃកូតាអនុញ្ញាតឱ្យនាំត្រីចូល ជាហេតុដែលអាចធ្វើឱ្យត្រីឡើងថ្លៃ ហើយការផ្គត់ផ្គង់ត្រីក្នុងស្រុកមិនគ្រប់តាមតម្រូវការជាក់ស្ដែង ដោយបង្កការលំបាកដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។

    សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាអ្នកនាំចូលផ្គត់ផ្គង់ត្រីនៅកម្ពុជា បានសំណូមពរឱ្យក្រសួងកសិកម្មពិនិត្យមើលឡើងវិញនូវសេចក្ដីសម្រេច រឹតបន្តឹងការនាំត្រីចូលពីក្រៅប្រទេស ពីព្រោះកូតាអនុញ្ញាតឱ្យក្រុមហ៊ុននាំត្រីចូលតិចជាងចំនួនដែលខ្លួនបានស្នើសុំតាមទំហំតម្រូវការទីផ្សារ បានធ្វើឱ្យពួកគាត់មិនអាចផ្គត់ផ្គង់ទាន់តម្រូវការជាក់ស្ដែងនៅលើទីផ្សារ ដែលជាលទ្ធផលធ្វើឱ្យត្រីឡើងថ្លៃ និងទម្លាក់បន្ទុកបន្ថែមទៅលើពលរដ្ឋ។

    ក្រុមសមាជិកសមាគមបានបង្ហើបឱ្យដឹងថា ការកំណត់កូតាដែលក្រុមហ៊ុនអាចនាំត្រីចូលបាន ក្នុងចំនួនជាក់លាក់កំណត់ដោយក្រសួង គឺតិចជាងចំនួនដែលអ្នកនាំចូលបាន ស្នើសុំតាមតម្រូវការទីផ្សាររបស់ខ្លួន ព្រោះទាល់តែសុំតាមចំនួនដែលក្រសួងកំណត់ ទើបគេអនុញ្ញាត តែបើសុំក្នុងចំនួនដែលក្រសួងកំណត់ គឺស្មើនឹងយល់ព្រមបាត់ទីផ្សាររបស់ខ្លួន ហើយបើរក្សាទីផ្សារខ្លួន គឺត្រូវដឹកចូលលើសចំនួនដែលក្រសួងអនុញ្ញាត នោះត្រូវប្រឈមផ្លូវច្បាប់ ហើយនៅពេលដែលពួកយើងខ្ញុំលែងនាំចូលបាន ពេលនោះទីផ្សារនាំចូលត្រី នឹងត្រូវក្រឡុកដោយក្រុមអាជីវករថ្មីហើយ ព្រោះដោយសារតែតាមការពិតគឺប្រជាកសិករក្នុងស្រុក មិនទាន់មានលទ្ធភាពចិញ្ចឹមផ្គត់ផ្គង់តម្រូវការទីផ្សារបាននៅឡើយទេ ហើយវាក៏នឹងធ្វើឱ្យត្រីនៅក្នុងស្រុកឡើងថ្លៃផងដែរ។

    សរុបមកបណ្ដាក្រុមហ៊ុននាំត្រីចូលបានស្នើសុំក្រសួងកសិកម្មអនុញ្ញាតឱ្យនាំត្រីចូលក្នុងចំនួនសមស្រប សម្រាប់បំពេញតម្រូវការទីផ្សារដែលទទួលការបញ្ជាទិញ ដោយហ៊ានធានាថាផ្តល់អាទិភាពជួយប្រមូលទិញផលិតផល ដែលចិញ្ចឹមបានក្នុងស្រុកក្នុងតម្លៃទីផ្សារ តែបើក្រសួងនៅតែកំណត់ចំនួនបែបនេះ ក្រុមហ៊ុនហ៊ានដឹកចូលគឺខុសច្បាប់ បំពានសេចក្ដីសម្រេចរបស់ក្រសួង ទោះដើម្បីរក្សាទីផ្សាររបស់ខ្លួនក្តី នោះប្រាកដជាខុសច្បាប់ តែបើមិនដឹកចូលគឺបាត់បង់ទីផ្សារ ស្មើនឹងចែកទីផ្សារឱ្យក្រុមហ៊ុនខុសច្បាប់ផ្សេងៗទៀតយ៉ាងអយុត្តិធ៌ម។

    ទាក់ទិននឹងក្ដីកង្វល់ ដែលខ្លាចការនាំត្រីចូលពីក្រៅប្រទេសជោរជន់នៅក្នុងស្រុកខ្លាំងពេក ដែលជះផលប៉ះពាល់ដល់អ្នកប្រកបរបរវារីវប្បកម្មនៅកម្ពុជា សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា បានបញ្ជាក់ថា សមាគមរីករាយនឹងជួយប្រមូលទិញត្រី និងផលិតផលវារីវប្បកម្មផ្សេងៗទាំងអស់នៅកម្ពុជា ស្របតាមគោលការណ៍របស់ក្រសួងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ ស្របពេលដែលកម្ពុជា កំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ខាងមុខនេះ។ដូចនេះ សមាជិកសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ដែលជាក្រុមហ៊ុននាំចូលផ្គត់ផ្គង់ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រសួងកសិកម្ម និងថ្នាក់ដឹកនាំនឹងគិតគូរពីបញ្ហានេះឡើងវិញ ដោយក្ដីអនុគ្រោះ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន។

    ជាចុងក្រោយ ក្រុមហ៊ុនដែលជាសមាជិកទាំងអស់នៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ក៏ស្នើសុំឱ្យក្រសួងកសិកម្មជួយចង្អុលបង្ហាញថា ប្រភេទត្រីណាខ្លះដែលកំពុងនាំចូលពេលបច្ចុប្បន្នអាចផលិតបានក្នុងស្រុក ដើម្បីឱ្យក្រុមហ៊ុនទៅប្រមូលទិញមកបង្គ្រប់ទីផ្សាររបស់ខ្លួន មុននឹងកាត់បន្ថយបរិមាណដែលលិខិតរបស់ក្រសួងមិនអនុញ្ញាតឱ្យនាំចូល។ យើងខ្ញុំដែលជាសមាជិកនៃសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ប្ដេជ្ញានឹងមិននាំចូលប្រភេទត្រីដែលផលិតបានក្នុងស្រុកដែលគ្រប់តម្រូវការឡើយ។ 

    បញ្ជាក់!! សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា ជួយប្រមូលទិញត្រីក្នុងស្រុករាល់ថ្ងៃ ហើយត្រីដែលនាំចូលគឺមានតែត្រីរ៉ស់ ត្រីអណ្តែង ត្រីទីឡាប់យ៉ា ត្រីស្ពិន ត្រីកាហែ ត្រីកាប និងកង្កែបប៉ុណ្ណោះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ