បើកលេងល្បែងខុសច្បាប់ធម្មតា ទោះអាជ្ញាធរ ខណ្ឌមានជ័យ បង្ក្រាបជាញឹកញាប់

ល្បែងស៊ីសងខុសច្បាប់ ដ៏ធំប្រចាំក្នុងផ្ទះរបស់ឈ្មោះ លុកលៃ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែផ្គើនជាសមត្ថកិច្ចខណ្ឌមានជ័យ ទោះបីជាមានការបង្ក្រាបជាញឹកញាប់ក៏ទីតាំងនេះបន្តបើកដំណើរការយ៉ាងគគ្រឹកគគ្រេង។
កាលកន្លងទៅថ្មីៗលោកសាំង ស៉ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងមាន់ជល់អនឡាញខុសច្បាប់ និងឆ្នោតឡូតូ ស្ថិតនៅក្នុងចំណុចទីតាំងខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ លុកលៃ និងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់។
ឥឡូវទីតាំងផ្ទះ លុកលៃ នេះ បានបើកដំណើរការ យ៉ាងគឃ្លើន ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះឡើយ។
លោកសាំង ស៉ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ ក្រោយពីទទួលបានព័ត៌មាន ថាទីតាំងនេះ បើកដំណើរការលេងវិញ បានប្រាប់ សារព័ត៌មានថា «ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ សង្កាត់អត់មានក្រុមការងារចុះធ្វើការនោះទេ ទាល់តែថ្ងៃច័ន្ទទើប មានក្រុមការងារធ្វើការ»។
ថ្ងៃចន្ទទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ ចៅសង្កាត់ស្ទឹងមានជ័យ៣ ឆ្លើយប្រាប់សារព័ត៌មានថា «ចាំប្រាប់មេប៉ុស្តិ៍ឲ្យ»។ ទោះយ៉ាងមិញករណីខាងលើនេះមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានពុំមានវិធានទប់ស្កាត់នោះ!! ប្រជាពលរដ្ឋស្នើសុំលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ សូមជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផង៕




No comments