គណៈកម្មាធិការការពារជាតិថៃ បានជំរុញឲ្យនាយករដ្ឋមន្ត្រីថៃ Paetongtarn បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេងសន្ទនាតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន

ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខព្រឹទ្ធសភានៃព្រឹទ្ធសភាថៃ បានជំរុញឲ្យនាយករដ្ឋមន្ត្រី ថៃ គឺលោកស្រី Paetongtarn Shinawatra បំភ្លឺជុំវិញការបែកធ្លាយឃ្លីបសំឡេង ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nathio នៅព្រឹកទី១៩ ខែមិថុនា ឆ្នាំ២០២៥។
លោកឧត្តមសេនីយទោ Sawat Tassana ប្រធានគណៈកម្មាធិការការជាតិ និងសន្តិសុខព្រឹទ្ធសភានៃ ប្រទេសថៃ បានកំណត់ពេលមួយសម្រាប់ការធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងសំឡេងវីដេអូឃ្លីប ដែលមានខ្លឹមសារពាក់ព័ន្ធទៅនឹងការបំពានក្រមសីលធម៌ធ្ងន់ធ្ងរ ដោយនាយករដ្ឋមន្ត្រីថៃក្នុងតួនាទីជាប្រមុខរដ្ឋាភិបាល។
គណៈកម្មាធិការការពារជាតិ ប្រទេសថៃ ក៏បានចេញសេចក្តីថ្លែងការណ៍រៀបចំសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដោយគូសបញ្ជាក់ថា សកម្មភាពរបស់នាយករដ្ឋមន្ត្រីបានធ្វើឱ្យខូចសន្តិសុខជាតិ បំផ្លាញការជឿទុកចិត្តរបស់សាធារណជន និងធ្វើឱ្យខូចសីលធម៌របស់យោធា ។ និងកំពុងតែអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី Paetongtarn Shinawatra ទទួលខុសត្រូវចំពោះការនិយាយរបស់ខ្លួន ដោយផ្តល់ការសុំទោសជាផ្លូវការដល់សាធារណជន និងយោធាថៃ។ លើសពីនេះទៀតនោះ គណៈកម្មាធិការការពារជាតិថៃ ក៏មានបំណងបើកការស៊ើបអង្កេតលើ បញ្ហានេះឱ្យបានពេញលេញដោយប្រើអំណាចរបស់ខ្លួន៕


No comments