គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្ដេចតេជោ ហ៊ុន សែន៖ លទ្ធភាពនៃការបិទមិនឱ្យនាំទំនិញថៃ ចូលមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើព្រំដែនមិនត្រូវបានបើកឱ្យដំណើរការឡើងវិញ

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កម្ពុជាកំពុងតែពិចារណា លទ្ធភាពនៃការបិទមិនឱ្យនាំទំនិញថៃចូលមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើព្រំដែនមិនត្រូវបានបើកឱ្យដំណើរការឡើងវិញនោះ។

    ក្នុងសារពិសេសថ្លែងទៅកាន់ជនរួមជាតិ នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបើកច្រកព្រំដែន គឺកងទ័ពថៃជាអ្នកបិទ ដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើក ហើយកម្ពុជាមិនទៅចរចាលើបញ្ហានេះទេ។ សម្ដេចតេជោលើកឡើងថា មានសំណើសុំឱ្យទៅចរចា ក៏ប៉ុន្តែតើវាស័ក្ដិសមទេ សម្រាប់ការចរចារឿងបែបនេះ។

    សម្ដេចតេជោលើកឡើងថា ការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែន ដែលបានព្រមព្រៀងគ្នា ហើយពេលបិទៗខ្លួនឯង ពេលបើកបបួលចរចា ដើម្បីកុំឱ្យបាក់មុខខ្លួន ហើយខ្លួនទាញកម្ពុជាទៅបាក់មុខជាមួយ ឬយ៉ាងណា។ សម្ដេចតេជោគូសបញ្ជាក់ផងដែរថា កម្ពុជា ជាប្រទេសដែលមានកិត្តិយស មានសេចក្ដីថ្លៃថ្នូរ ហើយចេះទទួលខុសត្រូវ ដោយសម្ដេចសង្ឃឹមថា ភាគីថៃ នឹងត្រូវចេះទទួលខុសត្រូវ ក្នុងករណីខ្លួនបានប្រព្រឹត្ត។

    ជាមួយគ្នានេះ សម្ដេចតេជោបានអះអាងថា កម្ពុជាអត់ទទួលយកបានទេ ហើយសូមឱ្យបងប្អូនប្រជាជនថៃ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូង ដែលហាមឃាត់នៅការដឹកផ្លែឈើ និងបន្លែ មកតាមច្រកដូង ដែលមួយថ្ងៃៗរាប់រយឡាន ចូលមកកម្ពុជា និងឆ្លងកាត់ទៅវៀតណាម។ សម្ដេចតេជោបញ្ជាក់ទៀតថា៖ «ឥឡូនេះ កុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដង ទៅលើការនាំចូលបន្លែ និងផ្លែឈើចូលមកកាន់កម្ពុជា ប៉ុន្តែដោយមានការសន្ទនា រវាងសម្ដេច ជាមួយនិងនាយករដ្ឋមន្ត្រីថៃ រវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីថៃ យើងពន្យារពេល២៤ម៉ោង។ ប៉ុន្តែបើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកព្រំដែនឱ្យដំណើរការដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តន៍ទូទាំងព្រំដែន ដែលហាមឃាត់នូវការនាំចូលផ្លែឈើ និងបន្លែ មកកាន់កម្ពុជា។ ដូច្នេះ សូមបងប្អូនថៃ កុំខឹងសម្បារជាមួយនឹងកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ»។

    សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ គឺត្រូវនឹងន ហើយគ្រាន់តែបញ្ហាបិទផ្លែឈើ និងបន្លែមិនឱ្យនាំចូល បងប្អូនកម្ពុជាកុំឆ្លៀតដំឡើងថ្លៃ យើងត្រូវការប្រើប្រាស់ទំនិញក្នុងស្រុករបស់យើង ដោយគ្មានជាតិគីមីផងដែរ។ សម្ដេចតេជោថ្លែងសង្គត់ធ្ងន់ថា៖ «យើងមិនមែនបំផុសឱ្យមានស្មារតីជាតិនិយមទេ កម្ពុជាក៏ត្រូវតែអនុវត្តន៍វិធីសាស្ត្រដ៏រឹងមាំរបស់ខ្លួនដែរ យើងត្រូវជំនួសដោយផលិតផលក្នុងស្រុករបស់យើងដែលផលិតបាន ហើយយើងត្រូវប្រើទំនិញពីប្រទេសផ្សេង ក្រៅពីប្រទេសថៃ។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចការទាំងឡាយ ហើយកាត់បន្ថយទាំងអស់នូវការពឹងពាក់ពីសំណាក់ថៃ។»

    ក្នុងឱកាសនោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់បន្ថែមថា សម្រាប់រឿងបញ្ហាច្រកព្រំដែននេះ យោធាថៃជាអ្នកបិទ យោធាថៃជាអ្នកបើកដោយខ្លួនឯង បន្ទាប់ទៅកម្ពុជានឹងសម្រួលឱ្យដូចដើមវិញនោះជាការស្រេច ហើយប្រើពេលត្រឹមតែកន្លះម៉ោងគឺចប់សព្វគ្រប់ រួចហើយព្រំដែន បើកដំណើរការពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ វាជាការស្រេចទៅហើយ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ