ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ប្រាប់ទៅយោធាថៃថា កម្ពុជាបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ

យោធាថៃចោទថា «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»។
ឆ្លើយតបទៅនឹងការចោទខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងថា នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រាប់ទៅយោធាថៃទៀតថា ពេលកម្ពុជាបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។
ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា???
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។
យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ៕


No comments