គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បន្តយុទ្ធនាការទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ

នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៥ នេះ ដោយអនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់អភិបាលរងខេត្ត សហការជាមួយស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងអភិបាលក្រុង/ស្រុក បើកយុទ្ធនាការចុះស្រាវជ្រាវពិនិត្យទីតាំង សង្ស័យប្រព្រឹត្តបទល្មើសតាម Online (Online Scam) និងធ្វើរដ្ឋបាលចំហរត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមមូលដ្ឋានស្រុកព្រំប្រទល់ខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបញ្ជាក់ថា យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕







No comments