គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងល្បែងខុសច្បាប់ Online កំពុងបេីកដំណើរការយ៉ាងភ្លូកទឹកភ្លូកដី ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈសមត្ថកិច្ចមូលដ្ឋាន សម្ងំស្ងៀមដូចត្រូវថ្នាំសណ្ដំ

    យោងតាមសេចក្តីរាយការណ៍ ដែលសារព័ត៌មាន ទើបទទួលបាន បានបញ្ជាក់យ៉ាងច្បាស់ថាទីតាំងល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ កំពុងតែបង្កព្យុះភ្លៀងពេញមូលដ្ឋាន សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

    ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ទីតាំងខាងលើមានអ្នកលេងល្បែងភ្នាល់ដាក់ប្រាក់ ចាប់ពី ៥០០រៀល រហូត ៥០០០រៀល មានខ្លះភ្នាល់ម្តងៗ ១មុឺនរៀលក៏មាន ហើយមានការស្រែកហ៊ោកញ្ជ្រៀវទ្រហឹងយ៉ាងខ្លាំង ប៉ុន្តែគ្មានការរំខានដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។

    ករណីនេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងកំពុងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកំពុងបង្កើតឲ្យមានចោរលួច ឆក់ប្លន់ ហិង្សាក្នុងគ្រួសារ បង្កើនកំណើនឲ្យមានប្រជាជនក្រីក្រ។

    ចំណែកឯមន្ត្រីអាជ្ញាធរមូលដ្ឋាន គឺមិនខ្វល់ពីចំណាត់ការបង្ក្រាបទប់ស្កាត់នោះទេ គឺសម្ងំស្ងៀមស្ងាត់ ដូចជាត្រូវថ្នាំសណ្តំ មិនខ្វល់ពីភូមិសង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំដាក់បទបញ្ជានោះទេ។

    ប្រជាពលរដ្ឋសំណូមពរ លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ ជាពិសេសលោក អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សក់ ច័ន្ទកញ្ញារិទ្ធិ មេត្តាជួយអន្តរាគមន៍ទប់ស្កាត់បង្ក្រាបជុំវិញករណីល្បែងស៊ីសងខាងលើនេះផងទានម្ចាស់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ