ទីតាំងជួញដូរផ្លូវភេទ បង្គប់ក្នុងយីហោ ក្លឹបម៉ាស្សា V6 នៅក្រុងបាវិត បើកដំណើរការយ៉ាងរលូន

ខេត្តស្វាយរៀង៖ នៅចំកណ្តាលក្រុងបាវិត ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទីតាំងម៉ាស្សានិងបង្គប់សេវាកម្មជួញដូរផ្លូវភេទ កំពុងតែបើកដំណើរការយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចុះទប់ស្កាត់នោះទេ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា «ទីតាំងក្នុងផ្ទះល្វែងមួយកន្លែងនោះមានយីហោ «ក្លឹបម៉ាស្សា V6» បានបើកទទួលបម្រើសេវាកម្មផ្លូវភេទ ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃ ក្នុង១សប្ដាហ៍ ដោយគ្រាន់តែប្រើក្លឹបម៉ាស្សា ហើយមាននារីៗ ជាច្រើនជាតិសាសន៍សម្រាប់ទទួលអតិថិជនទៀតផង»។
ទីតាំងជួញដូរផ្លូវភេទខាងលើនេះ ក៏មានសេវាកម្មកក់នារីៗតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានតម្លៃខ្លួនខ្ពស់ទាប ថ្លៃថោក ទៅតាមរូបសម្រស់នារីៗ ទៅតាមវ័យអាយុ និងតាមជនជាតិសាសន៍ផ្សេងៗជាដើម។
ប្រភពព័ត៌មានបានបញ្ជាក់ដោយសង្កត់ថា៖ «បើទោះបីជាមានទីតាំងយីហោ «ក្លឹបម៉ាស្សា V6» បើកដំណើរការសេវាកម្មជួញដូរផ្លូវភេទយ៉ាងចំហរ ក៏ទីតាំងនេះមិនទាន់ឃើញមានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាម្នាក់ចុះពិនិត្យបង្ក្រាបទប់ស្កាត់នោះទេ»។
ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរទៅកាន់ អាជ្ញាធររដ្ឋបាលនៃសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមមេត្តាជួយចាត់មន្ត្រីជំនាញចុះវិធានការទប់ស្កាត់ទីតាំងខាងលើនេះផងទាន៕








No comments