មេឆ្នោតវៀតណាម ណាង វណ្ណៈ ត្រូវបានសមត្ថកិច្ចខេត្តកណ្តាល ឃាត់ខ្លួនបានហើយ

ខេត្តកណ្តាល៖ តាមការបញ្ជាលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម)។
ការឃាត់ខ្លួននេះធ្វើនៅថ្ងៃទី០៣ ខែតុលា ២០២៥ វេលាម៉ោង ១៤ និង៣០នាទី នៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្សយ័ ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត វៀតណាម មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមមាន៖ ប្រាក់រៀលចំនួន ៨០០០០ រៀល, សៀវភៅកត់ឆ្នោតចំនួន ០៤ ក្បាល, ក្រដាសកក់ឆ្នោត០១ចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងនគរបាលជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។


No comments