គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សមត្ថកិច្ច ឃាត់បានជនជាតិថៃ ប្រុសស្រី ចំនួន ៧៥នាក់​ ពាក់ព័ន្ធករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ!

    ជាក់ស្ដែងរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ១ករណីទៀត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច បានរកឃើញជនជាតិថៃ ចំនួន ៧៥នាក់ (ស្រី ៤៨នាក់) និងវត្ថុតាង រួមមាន កុំព្យូទ័រយួរដៃ ចំនួន ៦៩គ្រឿង Ipad ចំនួន ៥គ្រឿង និងទូរស័ព្ទដៃ ចំនួន ៩២គ្រឿង។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងប្រមូលយក ក្នុងអំឡុងពេលពួកគេ កំពុងប្រតិបត្តិការប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា។ បច្ចុប្បន្ន ជនជាតិថៃ ទាំង ៧៥នាក់នោះ កំពុងបន្តនីតិវីធីនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

    លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺជាទឡ្ហីករថ្មីមួយទៀត ដែលបញ្ជាក់យ៉ាងច្បាស់ថា កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ បានកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ស្របតាមច្បាប់ និងគោលនយោបាយ ព្រមទាំងបទបញ្ជាដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចដែលកម្ពុជា បានប្ដេជ្ញាចិត្តចូលរួមសហការដោះស្រាយបញ្ហានេះជាមួយប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚