ថ្លើមធំមែន លោក ឆាយ សាវី និងមេកើយបានបើកដៃឲ្យជនជាតិវៀតណាម ដឹកទំនិញខុសច្បាប់ចូលមកកម្ពុជា ជាថ្នូរនឹងការប្រមូលលុយតាមរបៀបពុករលួយ

Update ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹង ថានាយប៉ុស្តិ៍វីរៈសេនាតូចការពារព្រំដែនគោកលេខ 611 លោក ឆាយ សាវី បានឃុបឃិតគ្នាបើកដៃឲ្យជនជាតិវៀតណាមជាច្រើននាក់ ធ្វើសកម្មភាពដឹកទំនិញខុសច្បាប់ចូលមកកាន់កម្ពុជាដោយទំនើងចិត្ត និងបានដាក់កម្លាំងស៊ីវិល ដើម្បីឈរចាំយកលុយពីជនជាតិវៀតណាមទាំងនោះ នៅត្រង់ច្រកព្រំដែនផ្លូវកំពង់សា្ពន ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានដែលទទួលបាន បានឱ្យដឹងថា៖ «ការដែលលោក ឆាយ សាវី ដាក់កម្លាំងស៊ីវិលឈរចាំយកលុយពីជនជាតិវៀតណាម គឺគ្រាន់តែធ្វើតាមការបញ្ជាពីលោក ធន់ សាម៉ន ហៅធា ជាមេវីរៈសេនាតូចការពារព្រំដែនគោកលេខ 611»។
ហើយករណីមួយនេះលោក ធន់ សាម៉ន ពុំបានធ្វើការបកស្រាយបំភ្លឺមកកាន់សារព័ត៌មាននោះទេ ដោយលោកគ្រាន់តែផ្ញើរូបថត១សន្លឹក ពាក់ព័ន្ធទៅនឹងសកម្មភាពការងារ ខណៈដែលលោក ឆាយ សាវី នាយប៉ុស្តិ៍វីរៈសេនាតូចការពារព្រំដែនគោកលេខ 611 មិនព្រមលើកទូរស័ព្ទអ្នកសារព័ត៌មាននោះទេ។
ករណីខាងលើនេះត្រូវផ្ទុះស្អុយរលួយរហូតធ្វើឱ្យមហាជនទាំងក្នុងប្រទេសនិងប្រទេសមានការឈឺចាប់យ៉ាងខ្លាំងដោយរិះគន់ទៅដល់ថ្នាក់ដឹកនាំដោយប្រើពាក្យធ្ងន់ៗ និងបានស្នើឱ្យថ្នាក់ដឹកនាំគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ និងសូមឲ្យមានវិធានការឲ្យបានតឹងរឹងបំផុតចំពោះបុគ្គលដែលបានការប្រព្រឹត្តអំពើពុករលួយខាងលើនេះ៕








No comments