ការប្រព្រឹត្តអំពើពុករលួយ លើដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ នៅតែបន្តមាន ទោះកន្លងមកអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់ចាប់បញ្ជូន ជនដែលបានប្រព្រឹត្តទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ACU

ការប្រព្រឹត្តអំពើពុករលួយ លើដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ នៅតែបន្តមាន ទោះកន្លងមកអាជ្ញាធរមានសមត្ថកិច្ច ធ្លាប់ចាប់បញ្ជូន ជនដែលបានប្រព្រឹត្តទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ACU
កាលពីអំឡុងឆ្នាំ២០២៥ អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ធ្លាប់បានចាប់បញ្ជូនជនដែលបានធ្វើសកម្មភាពពុករលួយលើផ្លូវសាធារណៈ «យកភាស៊ីពីអ្នកលក់» ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ACU បើកការស៊ើបអង្កេត និងបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចឃាត់ខ្លួនជនប្រព្រឹត្តអំពើពុករលួយទាំងអស់នោះ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ឃាត់ខ្លួនប្រធានផ្សារពីរនាក់ប្តីប្រពន្ធ និងសន្តិសុខផ្សារចំនួនពីរនាក់ សរុប៤នាក់!!
និងមួយករណីទៀតឃាត់ត្រង់ចំណុចមុខរោងចក្រ QMI ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានបុរសម្នាក់ជាសន្តិសុខ ដែលមហាជនហៅថាជាបងធំប្រចាំតំបន់ QMI។
ជនដែលបានប្រព្រឹត្តអំពើពុករលួយ នៅលើដងផ្លូវ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យទាំងអស់នោះ ត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ ដោយអំណាចតុលាការ។
ប៉ុន្តែយ៉ាងណាបច្ចុប្បន្ននេះ អ្នកសារព័ត៌មានយើងក៏បានសង្កេតឃើញ ការប្រព្រឹត្តអំពើពុករលួយនៅលើដងផ្លូវ ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែបន្តមានជាកំហិត ខណៈអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កំពុងតែធ្វើការស្វែងរកជនទាំងអស់នោះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រៅពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្នុងនោះលោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ក៏បានស្នើឱ្យអ្នកសារព័ត៌មាន ជួយឃ្លាំមើលបើសិនជាមានមន្ត្រីបរិស្ថាន រូបណាម្នាក់ ដើរប្រមូលលុយពីអាជីវករលក់ដូរលើផ្លូវសាធារណៈ សូមជួយសហការដើម្បីផ្តល់ព័ត៌មានអត្តសញ្ញាណនិងឈានទៅដល់អនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបានប្រព្រឹត្ត៕









No comments