គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មន្ត្រីរដ្ឋបាលនៃសាលាខណ្ឌពោធិ៍សែនជ័យ ចោទ មន្ត្រីបរិស្ថាន ថា ជាអ្នកប្រមូលលុយ ពីអាជីវករលក់ដូរលើផ្លូវថ្នល់សាធារណៈ ផ្លូវជាតិលេខ៤

    ស្ថិតនៅត្រង់ចំណុចមុខផ្សារជម្ពូវ័ន១ លើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែមានការកកស្ទះជារៀងរាល់ថ្ងៃ គ្មានសណ្តាប់ធ្នាប់ គ្មានអនាម័យ ដោយសារតែមានការបើកដៃពីអាជ្ញាធរ ឲ្យអាជីវករជិតឆ្ងាយធ្វើការដាក់តាំងសម្ភារៈលក់ដូរ លើផ្លូវថ្នល់ជាប្រចាំ។

    ករណីនេះមន្ត្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ លោក ហុក សុទិត្យា បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា៖ «បញ្ហាលក់ដូរដោយរលូនលើផ្លូវថ្នល់ទាំងនេះ គឺមន្ត្រីបរិស្ថានជាអ្នកដើរប្រមូលលុយជាប្រចាំថ្ងៃពីអាជីវករ ទាំងអស់នោះ រីឯមន្ត្រីខណ្ឌនិងប្រធានផ្សារមិនបានដើរប្រមូលយកលុយនោះទេ គឺ មន្ត្រីបរិស្ថានជាអ្នកប្រមូលយកលុយទាំងអស់នោះ»។

    យ៉ាងណាការចោទប្រកាន់នេះ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បំភ្លឺជាមួយអ្នកសារព័ត៌មានយើង និងបានធ្វើការបដិសេធ ដោយធ្វើការច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ពីមន្ត្រីខណ្ឌពោធិ៍សែនជ័យ និងស្នើសុំឱ្យសារព័ត៌មានជួយសហការរកមុខជនណាដែលប្រមូលលុយពីអាជីវករលក់ដូរលើផ្លូវទាំងនោះ។

    ភាពអនាធិបតេយ្យទាំងអស់នេះ លោកអភិបាលខណ្ឌពោធិ៍សែនជ័យ ក៏បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងទៅដល់អាជីវករទាំងអស់នោះឲ្យធ្វើការឈប់លក់ដូរលើផ្លូវ ដោយទុករយៈពេលមួយសប្តាហ៍!

    ប៉ុន្តែគិតរហូតមកទល់ពេលនេះ សេចក្តីជូនដំណឹងប្រៀបបានដូចជាឯកសារឥតន័យ ឬត្រឹមតែជាក្រដាសខ្ចប់នំប៉័ងសាច់តែប៉ុណ្ណោះ ខណៈពេលនេះភាពអនាធិបតេយ្យនៅលើផ្លូវជាតិលេខ៤ នៅតែបន្តមានកំណើនជារៀងរាល់ថ្ងៃ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚