បុគ្គលនេះអាក្រក់បំផុត ឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធ បានបួសបំផ្លាញបាយញាតិញោម ថែមទាំងឆបោកលុយ ពុទ្ធបរិស័ទញាតិញោម បោកទាំងព្រះសង្ឃជាភេទដូចគ្នា

បុគ្គលនេះអាក្រក់បំផុត ឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធ បានបួសបំផ្លាញបាយញាតិញោម ថែមទាំងឆបោកលុយ ពុទ្ធបរិស័ទញាតិញោម បោកទាំងព្រះសង្ឃជាភេទដូចគ្នា។
បុគ្គលអតីតសង្ឃ ភ័ណ្ឌ ផាត់យុទ្ធ រូបនេះ កាលពីនៅជាសង្ឃបានតាំងខ្លួនជា អ្នកមានបារមី លោកយាយម៉ៅពេជ្រនិល និងតាំងខ្លួនជាអ្នកមានបារមីខ្លាំងពូកែ «បារមីផ្លូវងងឹត» ឆបោកមាស ចំនួន ៨.៥ជី និងបានឆបោកព្រះសង្ឃជាភេទដូចគ្នាជាច្រើនករណី។
អតីតសង្ឃ ភ័ណ្ឌ ផាត់យុទ្ធ នេះ បានពោលវាចាបំភ័យ អ្នកមីងម្នាក់នៅខេត្តកំពង់ស្ពឺ ថាអ្នកមីងប្រាកដជាស្លាប់នៅមុនថ្ងៃចូលឆ្នាំខ្មែរ!
អ្នកមីងនោះភ័យខ្លាចស្លាប់ ទើបឲ្យធ្វើពិធីកាត់គ្រោះ ហើយបុគ្គល ភ័ណ្ឌ ផាត់យុទ្ធ នេះ បានតាំងខ្លួនជាអ្នកមានបារមី ដោយតម្រូវឱ្យអ្នករៀបចំធ្វើលំដាប់បាយសី មានដូចជា អង្ករ ល្ង ល្ពៅ សណ្តែក និងមាសសុទ្ធ ចាប់ពី ៣ជីឡើង ដើម្បីកាត់ផ្តាច់គ្រោះ។
បន្ទាប់មកអតីតសង្ឃ ភ័ណ្ឌ ផាត់យុទ្ធ ឃើញមាសសុទ្ធតិចពេក ក៏បង្គាប់ឲ្យអ្នកមីងរូបនោះ ថែមមាសទៀត សរុប ៨.៥ជី រួចមក ភ័ណ្ឌ ផាត់យុទ្ធ បុគ្គលថោកទាបរូបនេះ យកមាស ៨.៥ជី រត់គេចខ្លួនបាត់ស្រមោល។
ប៉ុន្តែបាបកម្មតាមទាន់ បណ្តាញសង្គមព័ត៌មាន ផ្សព្វផ្សាយហែកមេឃជ្រែកធរណី ឥឡូវនេះបុគ្គលអតីតសង្ឃ ភ័ណ្ឌ ផាត់យុទ្ធ នេះត្រូវបានសាលាអនុគណខេត្តកំពង់ស្ពឺ ស្រាវជ្រាវធ្វើការចាប់ផ្សឹក។
ទោះយ៉ាងណា បន្ទាប់ពីផ្សឹកបុគ្គលនេះរួចមក សាធារណៈមតិសង្ឃឹមថាសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងទីបញ្ជាការកងរាជអាវុធហត្ថ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ សូមឲ្យមានវិធានការច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះបុគ្គល ភ័ណ្ឌ ផាត់យុទ្ធ រូបនេះ៕









No comments