លោកជា បូរិទ្ធ ដែលរងការចោទប្រកាន់ថាជា អ្នកកាប់ដើមអាកាស្យា នៅតំបន់ភ្នំជីសូ លើកឡើងថា ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី គួរទៅមើលតំបន់អភិវឌ្ឍន៍សសើរអាជ្ញាធរដែនដី មិនគួរទៅមើលគល់ឈើពុក បួនប្រាំពាន់ដើមនោះទេ

ខេត្តតាកែវ៖ លោក ជា បូរិទ្ធ ដែលកំពុងតែរងការចោទប្រកាន់ថាជាអ្នកកាប់ដើម អាកាស្យា នៅតំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ បានលើកឡើងថា៖
«កុំយករឿងគល់ឈើពុក កាស្យាអត់ប្រយោជន៍ប៉ុន្មានដើម លុបការអភិវឌ្ឍ រាប់សែនលានដុល្លារ វាមិនត្រូវទេ ឯកឧត្តមបណ្ឌិត
ម៉ុង ឬទ្ធី ទៅមើលទៅលេងតំបន់អភិវឌ្ឍន៍ផ្លូវល្អប្រសើរការអភិវឌ្ឍរបស់អាជ្ញាធរដែនដីមិនមើល
ទៅមើលគល់ឈើពុក កាស្យាប៉ុន្មានដើមនោះទៅវិញ»។
លោក ជា បូរិទ្ធ រូបនេះ បន្ថែមប្រាប់សារព័ត៌មានយើងទៀតថា ឯកឧត្តមបណ្ឌិត «គួរទៅមើល
តំបន់អភិវឌ្ឍន៍សសើរអាជ្ញាធរដែនដី មិនគួរទៅមើលគល់ឈើពុក ដើមកាស្យា បួនប្រាំពាន់ដើមនោះទេ
ព្រោះដើមឈើកាស្យា គឺជាអនុផលព្រៃឈើ ជាប្រភេទឈើដាំនុង មិនមែនជាដើមឈើធម្មជាតិអីណា»។
ការលើកឡើងពីសំណាក់ លោក ជា បូរិទ្ធ គឺធ្វើឡើង ក្រោយពី រងការចោទប្រកាន់ពី បណ្តាញព័ត៌មានសង្គមថាជាអ្នកកាប់ដើមអាកាស្យា
និងបន្ទាប់ពី ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បង្ហោះសារលើហ្វេសប៊ុកផ្លូវការ
កាលពីថ្ងៃទី១៨មេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីបាត់ដើមឈើដោយមិនដឹងមូលហេតុ «ដើមអាកាស្យា» ដែលឯកឧត្តម បណ្ឌិត បានដាំនិងមានអាយុកាល ៣១ឆ្នាំ ចំនួនប្រមាណជា ៦មុឺនដើម (60000ដើម) នៅក្នុងតំបន់ភ្នំជីសូរ។
យោងតាមហ្វេសប៊ុកផ្លូវការ ឯកឧត្តម បណ្ឌិត គឺពិតបានបង្ហោះសារក្នុងការរំលឹកអនុស្សាវរីយ៍
ប៉ុន្តែក្នុងន័យនោះ ឯកឧត្តម សម្តែងការងឿងឆ្ងល់ជាខ្លាំង
ដោយសួរជាសំណួរថា
ដើមកាស្យាទាំងនោះដុតចោលឬយកលក់ អ្នកណាជាអ្នកលក់ ហើយបើលក់យកលុយទៅណា។
ឯកឧត្តមបណ្ឌិត ថែមទាំងបានសរសេរសង្កត់ធ្ងន់ ដោយទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការបកស្រាយឲ្យបានច្បាស់លាស់ទៀតផង។
ប៉ុន្ដែគិតរហូតមកទល់ពេលនេះ ការបកស្រាយពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ បំភ្លឺជាមួយអ្នកសារព័ត៌មានក្នុងស្រុក គឺ មន្ត្រីទាំងនោះឆ្លើយយ៉ាងខ្លី ថា «អត់ដឹងអ្នកណាកាប់»។
ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា៖
«ខ្ញុំមិនមានការយល់ទាស់ទៅការអភិវឌ្ឍទាំងអស់នោះទេ
ប៉ុន្តែក៏មិនចង់ឲ្យក្មេងៗជំនាន់ក្រោយៗយកគំរូតាមមនុស្សចាស់រមើលគុណនោះដែរ»។
យ៉ាងណាករណីខាងលើនេះ លោក ជា បូរិទ្ធ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានកងមាស ថា៖ ករណីកាប់ដើមអាកាស្យានេះ គឺ អាជ្ញាធរពាក់ព័ន្ធទាំងអស់សុទ្ធតែបានដឹង មានដូចជាមេខេត្ត មេស្រុក មេភូមិមេឃុំ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ គឺបានដឹងទាំងអស់ ថែមទាំងមានជាឯកសារបញ្ជាក់ទៀតផង។
ចុងក្រោយលោក ជា បូរិទ្ធ ដដែលរូបនេះ នៅតែបន្តបដិសេធ និងអះអាង ថាខ្លួនមិនមែនជាអ្នកកាប់ឈើ ដើមអាកាស្យាទាំងអស់នេះនោះទេ គឺប្រជាពលរដ្ឋតាមបណ្តាភូមិជាអ្នកកាប់៕













No comments