តើសុំណុំរឿង លោក ភោគ សាវុធ អភិបាលស្រុកកងមាស ដែលប្រមូលផ្តុំអំណាចគ្នា ព្រួតប្តឹងអ្នកកាសែត អាចមានវាសនា ដូចសុំណុំរឿង អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែរឬយ៉ាងណា?

ដីបឹងធម្មជាតិ «បឹងកោះគោ» ស្ថិតនៅឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបាន ស្រ៊ុន ម៉េងលី ថៅកែឡឥដ្ឋ ចាក់ដីរំលោភយកជាកម្មសិទ្ធិ កាលពីដើមឆ្នាំ២០២៤
ប៉ុន្តែក្រោយមកត្រូវបានអ្នកសារព័ត៌មានចុះផ្សាយ ដូចទឹកបាក់ទំនប់ ទើបបណ្តាលឲ្យបុគ្គល ស្រ៊ុន ម៉េងលី សម្តែងឆាក់ល្ខោន ធ្វើកិច្ចសន្យាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកកាយចេញវិញ។
កិច្ចសន្យាទាំងនោះទទួលខុសត្រូវទាំងមន្ត្រីស្រុកកងមាស ខេត្តកំពង់ចាម និងមន្ត្រីធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម រួមទាំងអាជ្ញាធរមូលដ្ឋាន ក្នុងការត្រួតពិនិត្យលើកិច្ចការងារច្បាប់ និងពិនិត្យឲ្យថៅកែឡឥដ្ឋធ្វើតាមកិច្ចសន្យា។
ប៉ុន្តែផ្ទុយទៅវិញ មន្ត្រីពាក់ព័ន្ធទាំងអស់នោះ បែរជាបន្តបណ្តែតបណ្ដោយឲ្យ ស្រ៊ុន ម៉េងលី ថៅកែឡឥដ្ឋ ធ្វើអ្វីៗតាមតែអំពើចិត្ត ដោយបន្តហ៊ុំពទ្ធ័យកដីចំណីបឹងធម្មជាតិនោះជាលក្ខណៈជំហដដែលជាដដែល ដោយមិនអនុវត្តច្បាប់តបតាមកិច្ចសន្យា ដែលមានស្រាប់នោះទេ។
ចាងហ្វាងសារព័ត៌មាន HR News លោក ហង្ស រដ្ឋា បានបន្តជីកកាយលើករណីខាងលើ ដោយផ្សាយព័ត៌មានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលរំលោភយកដីបឹងធម្មជាតិ!
ប៉ុន្តែជាអកុសល ត្រូវបានអភិបាលស្រុកកងមាស លោក ភោគ សាវុធ និងមន្ត្រីកាន់អំណាចដល់សំខាន់ម្នាក់ទៀត គឺលោក អ៊ុម វិបុល ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម រួមទាំង ស្រ៊ុន ម៉េងលី ថៅកែឡឥដ្ឋ បានប្រមូលផ្ដុំអំណាចគ្នា ព្រួតប្តឹង ចាងហ្វាងសារព័ត៌មាន HR News រូបនោះទៅកាន់តុលាការខេត្តកំពង់ចាម ដើម្បីអនុវត្តតបតាមការចង់បានរបស់ពួកខ្លួន។
យ៉ាងណាសុំណុំរឿងខាងលើនេះ សាធារណៈមតិ និងបណ្តាអង្គការសង្គមស៊ីវិលបានលើកឡើងជាសំណួរថា «តើសុំណុំរឿង លោក ភោគ សាវុធ អភិបាលស្រុកកងមាស ដែលប្រមូលផ្តុំអំណាចគ្នា ព្រួតប្តឹងអ្នកកាសែត អាចមានវាសនា ដូចសុំណុំរឿង អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែរឬយ៉ាងណា»
ខណៈពេលកន្លងមកថ្មីៗនេះ អភិបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង ក៏ធ្លាប់ប្តឹងលោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មាន TNM ទៅកាន់តុលាការ ប៉ុន្តែក្រោយមកត្រូវបានចាត់ក្តី រហូតលោក សែម បូរ៉ា ចាងហ្វាងរូបនោះប្តឹងបកវិញ និងទាមទារសំណងជំងឺចិត្តទៀតផង៕









No comments