គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សូមក្រសួងសុខាភិបាល មើលគ្លីនិកឯកជនយីហោ «សុធារិទ្ធ បែកចាន» ទារលុយជិត១ពាន់ដុល្លារ គ្រាន់តែសេរ៉ូម១ប្លោក និងរុំរបួស ដូចជាហួសហេតុពេកទេដឹង?



    កណ្តាល ៖ គ្លីនិកឯកជនយីហោ «សុធារិទ្ធ បែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានបង្កឲ្យមានការរិះគន់ជាខ្លាំង ចំពោះការចេញវិក្កយបត្រលើសពីការពិត ឮដោយគ្មានអាសូរដល់អ្នកក្រ ដោយគិតលុយពីអ្នកជំងឺជាប្តីប្រពន្ធ២នាក់ ជិត១ពាន់ដុល្លារ ដែលហាក់ជ្រុលហួសប្រមាណ ខណៈជនរងគ្រោះប្តីប្រពន្ធ បានអះអាងថា ពួកគាត់គ្រាន់តែរងរបួសស្រាលរលាត់ដៃជើង និងមុខមាត់ ប៉ុណ្ណោះ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។
    យោងតាមគណនីហ្វេសប៊ុក បានបង្ហោះឲ្យដឹងថា «ក្លីនីកឯកជនឈ្មោះ «សុធារិទ្ធ បែកចាន» នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានជំរិតទារលុយពីអ្នកជំងឺ២នាក់ ប្តីនិងប្រពន្ធ ជាទឹកប្រាក់៧៥០ដុល្លារ ដោយពួកគាត់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រងបួសស្រាល ដោយរលាត់ដៃជើង និងមុខមាត់ នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ។
    ក្រុមគ្រូពេទ្យនៅគ្លិនិកនោះ បានសរសេរនៅក្នុងវិក្កយបត្រថា ជនរងគ្រោះទាំង២នាក់ បាក់ដៃ និងបាក់ជើង និងបានព្យាបាលលាងរបួស បន្តោងសេរ៉ូមម្នាក់១កំប្លោក រួចរុំដៃជើង និងរួចទារលុយ ចំនួន៧៥០ដុល្លារ បង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។
    ជនរងគ្រោះអះអាងថា គាត់របួសរលាត់ស្បែកតែប៉ុណ្ណោះ មិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរថា “គាត់២នាក់ប្តីប្រពន្ធបាក់ដៃ និងបាក់ជើងទៅវិញ រួចទារលុយជិត១.០០០ដុល្លារ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើនម្លឹងៗ..។ល។ ខ្ញុំសូមទទូចដល់ក្រសួងសុខាភិបាលកម្ពុជា មេត្តាចុះត្រួតពិនិត្យមើលគ្លីនីកមួយនេះផង។ សូមប្អូនជួយចែករំលែកផង សូមអរគុណ!”។
    ទន្ទឹមនេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ដោយក្នុងនោះ ពួកគាត់បានបញ្ចេញឲ្យគ្រប់គ្នាបានដឹងធាតុពិតថា «ល្បីណាស់ពូ ពេទ្យនៅម្តុំបែកចាននឹង ល្មមដុះក្អែលចេញម្តងហើយ ជួបផ្ទាល់បានដឹង, ប្តឹងទៅបើខូចម្លឹងៗ! មិនដឹងធ្វើស៊ីអ្នកផ្សេងទៀតយ៉ាងណាទេ?»៕





    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ